លោក ថាក់ស៊ីន ត្រូវតុលាការកំពូលថៃ កោះហៅជុំវិញបណ្ដឹងថ្មីមួយទៀត
- 2018-06-07 01:25:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថាក់ស៊ីន ត្រូវតុលាការកំពូលថៃ កោះហៅជុំវិញបណ្ដឹងថ្មីមួយទៀត
ចន្លោះមិនឃើញ
តុលាការកំពូលថៃ បានសម្រេចទទួលពាក្យបណ្ដឹង រួមជាមួយឯកសាភស្តុតាងចំនួន ២១ប្រអប់របស់អង្គភាពប្រឆាំងអំពើពុករលួយថៃ ដែលបានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីបទបំពានអំណាច ក្នុងសំណុំរឿងឧស្សាហកម្មគីមីឥន្ធនៈថៃ កាលពីឆ្នាំ២០០៣។
តុលាការ បានកោះហៅលោក ថាក់ស៊ីន ឲ្យចូលបំភ្លឺនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ ហើយប្រសិនបើលោកមិនបង្ហាញខ្លួនទេនោះ តុលាការនឹងចេញដីកាឃាត់ខ្លួនលោកថាក់ស៊ីន។ ក្នុងរយៈពេល ៣ខែ បើលោកនៅតែមិនបង្ហាញខ្លួន តុលាការនឹងធ្វើការកាត់ទោសកំបាំងមុខ។
អង្គភាពខាងលើ បានអះអាងថា ឧស្សាហកម្មគីមីឥន្ធនៈថៃ ជាក្រុមហ៊ុនឯកជនដែលផុតពីដែនសមត្ថកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។
សូមជម្រាបថា ពាក្យបណ្ដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយថៃចុងក្រោយនេះ ជាបណ្ដឹងទី៦ ប្រឆាំងនឹងលោក ថាក់ស៊ីន ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកកាលពីឆ្នាំ២០០៦៕