កីឡាករ​ព្រះខ័នរាជ ៧នាក់ និង​ទ័ព​ ២នាក់ ត្រូវសហព័ន្ធពិន័យ​

  • 2018-06-07 04:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ គណៈ​កម្មការ​វិន័យ នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​សម្រេច​ពិន័យ​កីឡាករ និង​គ្រូ​បង្វឹក​មួយ​ចំនួន ក្នុង​ហេតុការណ៍​ជម្លោះ​​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ព្រះខ័ន​រាជ​ស្វាយ​រៀង និង​ក្លឹប​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា កន្លង​ទៅ។

សកម្មភាពជម្លោះ អំឡុងការប្រកួត​រវាង​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង ជាមួយ ក្រសួងការពារជាតិ (រូបភាពីក្នុងវីដេអូ)
​**ក្លឹបក្រសួងការពារជាតិ**​
  • ពិន័យ​កីឡាករ Song Chihoon មិន​ឲ្យ​ចូលរួម​ប្រកួត​លីគ​កំពូល​កម្ពុជា យ៉ាង​តិច ២ប្រកួត ដោយ​ការពារ​មិត្តរួម​ក្រុម​ក្នុង​ជម្លោះ​វាយតប់​លើ​ទីលាន។

  • ពិន័យ​កីឡាករ Yudai Ogawa មិនឲ្យ​ចូលរួម​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា យ៉ាងតិច ១​ប្រកួត ដោយ​ចូលរួម​ឃាត់ និង​ការពារ​មិត្ត​រួម​ក្រុម​ក្នុង​ជម្លោះ។

  • ពិន័យ​លោក ឡេង ណារិន មន្ត្រី​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា យ៉ាង​តិច ៣​ខែ និង​ពិន័យ​ជាប្រាក់ ៥០​ម៉ឺន​រៀល ពី​បទ​ចូលរួម​ក្នុង​ជម្លោះ។

  • ព្រមាន លោក ភា សុភក្ត្រា ​ដែល​មិន​គោរព​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។

ក្លឹបព្រះ​ខ័នរាជ​ស្វាយរៀង

  • ពិន័យ​កីឡាករ សុក សំណាង, អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា,​ អោម ឧត្តម និង ហ៊ុយ ផល្លីន​ មិនឲ្យ​ចូលរួម​ប្រកួត​លីគ​កំពូល​កម្ពុជា យ៉ាងតិច ៣​ខែ និង​ពិន័យ​ជាប្រាក់ ៥០​ម៉ឺនរៀល ពី​បទ​ចូល​រួម​ជម្លោះ។

  • ពិន័យ​កីឡាករ សឿយ វិសាល មិនឲ្យ​ចូលរួម​ប្រកួត​លីគ​កំពូល​យ៉ាងតិច ៤ប្រកួត និង​ពិន័យ​ជាប្រាក់ ៥០ម៉ឺនរៀល ពី​បទ​វាយ​គូ​ប្រកួត។

  • ពិន័យ​កីឡាករ នុប តុលា មិនឲ្យ​ចូលរួម​ប្រកួត​លីគ​កំពូល​យ៉ាងតិច ២​ប្រកួត​ និង​ពិន័យ​ជាប្រាក់ ៥០​ម៉ឺនរៀល ពី​បទ​លេង​ទាំងកម្រោល។

  • ពិន័យ​លោក សួន ធួន មន្រ្តី​ក្លឹប​ មិនឲ្យ​ចូលរួម​លីគ​កំពូល​កម្ពុជា យ៉ាងតិច ៣​ខែ និង​ពិន័យ​ជាប្រាក់ ៥០​ម៉ឺនរៀល ពី​បទ​ចូល​រួម​ជម្លោះ។

  • ពិន័យ ក្លឹប​ព្រះខ័ន​រាជ​ស្វាយ​រៀង មិន​ឲ្យ​មាន​អ្នកចូល​ទស្សនា​ពេល​ក្លឹប​ធ្វើជា​ម្ចាស់ផ្ទះ ចំនួន ១ប្រកួត ដោយ​អសមត្ថភាព​សន្តិសុខ និង​ការ​រៀបចំ​៕

(ពីឆ្វេងទៅស្ដាំ៖ នុប តុលា, អោម ឧត្តម, ហ៊ុយ ផល្លីន​, សឿយ វិសាល និង សុក សំណាង)
(ពីឆ្វេងទៅស្ដាំ៖ អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា, Yu Dai និង Song Chihoon)

ចុចអាន​បន្ត ក្លឹបក្រសួង​ការពារ​ជាតិ បញ្ចប់​កិច្ចសន្យា​កីឡាករ​កូរ៉េ និង​កាត់​ប្រាក់​ខែ​កីឡាករ​ជប៉ុន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;