កំណើនវិស័យសំណង់ ៥ឆ្នាំចុងក្រោយ បានជួយទប់ជើងកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យនៅថេរ
- 2018-06-13 12:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណើនវិស័យសំណង់ ៥ឆ្នាំចុងក្រោយ បានជួយទប់ជើងកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យនៅថេរ
ចន្លោះមិនឃើញ
សន្ទុះកំណើននៃលំហូរចូលរបស់អ្នកវិនិយោគទុនក្នុងស្រុក និងបរទេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានជួយជំរុញសេដ្ឋកិច្ចជាតិ ឱ្យមានកំណើនថេរ ដោយស្ថិតនៅក្នុងរង្វង់ ៧% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី វិស័យសំណង់ ដោយរាប់គិតចាប់ឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០១៧ បានបង្ហាញពីសមិទ្ធផលនៃការសាងសង់ទូទៅ មានដូចខាងក្រោម៖
២០១៣៖ គម្រោងដែលត្រូវបានអនុម័តមានប្រមាណជាង ១,៦ពាន់គម្រោង ដោយសាងសង់លើផ្ទៃក្រឡាសំណង់សរុបជាង ៧,៦លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ២,៧ លានដុល្លារ។
២០១៤៖ ទុនវិនិយោគសរុបនៃវិស័យសំណង់បានថមថយបន្តិចនៅត្រឹម ២,៥ពាន់លានដុល្លារ ពោលបើប្រៀបធៀបនៅឆ្នាំ២០១៣ គឺមានការថយចុះជាង៩%។ គម្រោងសាងសង់កើនឡើងដល់ជាង ១,៩ពាន់គម្រោង ដោយមានផ្ទៃក្រឡាសាងសង់សរុបតែ ៦,៤លានម៉ែត្រការ៉េ។
២០១៥៖ ២,៣ពាន់គម្រោង ត្រូវបានអនុម័តឱ្យមានការសាងសង់ ដែលមានផ្ទៃក្រឡាសំណង់សរុបជិត ៧,៧លានម៉ែត្រការ៉េ។ ទុនវិនិយោគកើនដល់ប្រមាណ ៣,៣ពាន់លានដុល្លារអាមរិក បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៤ កើនឡើងជាង ៣៣%។
២០១៦៖ មាន ២,៦ពាន់គម្រោងត្រូវបានអនុម័តឱ្យមានការសាងសង់ ដោយមានផ្ទៃក្រឡាសំណង់សរុប ១២លានម៉ែត្រការ៉េ។ ហើយទុនវិនិយោគមានប្រមាណ ៥,៥ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ គឺមានការកើនឡើងជាង ៦៧%។
២០១៧៖ ទុនវិនិយោគបានកើនដល់ប្រមាណជាង ៦,៨ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងជាង ២១%។ ហើយគម្រោងដែលត្រូវបានអនុម័តមានជាង ៣.៤ពាន់គម្រោង។
ម្យ៉ាងវិញទៀត លោក ស៊ីវផេង ក៏បានមើលឃើញដែរថា កំណើននៃតម្រូវការលំនៅឋាន ក៏បានរួមចំណែកភាពរីកចម្រើននៃវិស័យសំណង់នេះដែរ ស្របពេលដែលប្រជាជនកម្ពុជា ភាគច្រើន អាចមានលទ្ធភាពទិញលំនៅឋានសម្រាប់ស្នាក់នៅ តាមរយៈការទិញបង់រំលស់ជាដើម។
សូមជម្រាបថា កម្ពុជានឹងមានប្រជាជនជាង ១៨លាននាក់ នៅឆ្នាំ២០៣០ ហើយតម្រូវការលំនៅឋានថ្មីប្រមាណជាង ១,១ លានបន្ថែមទៀត។ ក្នុងនោះដែរ នៅរាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន ហើយបើគិតជាមធ្យម មានតម្រូវការលំនៅឋានប្រមាណ ៥ម៉ឺនយូនីតក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕