វិភាគ World Cup៖ ពូល​ H ចាប់​ផ្ដើម​យប់នេះ ជប៉ុន​ ប៉ះ​កូឡុំប៊ី, ប៉ូឡូញ ប៉ះ សេណេហ្គាល់

  • 2018-06-19 07:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូល H ដែល​ជា​ពូល​ចុងក្រោយ​នៃ FIFA World Cup 2018 នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​យប់នេះ ដោយ​ជប៉ុន ត្រូវ​ប៉ះ​ជើងខ្លាង​កូឡុំប៊ី និង​​ប៉ូឡូញ ជួប​ សេណេហ្គាល់។

កូឡុំប៊ី vs ជប៉ុន (ម៉ោង ៧យប់)

  • ជើងកីឡាករ

កូឡុំប៊ី កំពុង​រង់ចាំ​មើល​ស្ថានភាព​របស់​ខ្សែ​បម្រើ​សំខាន់ James Rodriguez ដែល​កំពុង​​មាន​បញ្ហា​សាច់ដុំ។ មក​ទល់​ពេលនេះ គេ​នៅ​មិន​ទាន់​ច្បាស់​នោះទេ ថា James អាច​ចូលលេង​បាន​ឬអត់។ ចំណែក​ខ្សែ​ការពារ​ស្លាប​ឆ្វេងវ័យ ២១ឆ្នាំ Johan Mojica រំពឹង​ថានឹង​អាច​ចូល​លេង​លើក​ដំបូង​ក្នុង​ប្រកួត​ផ្លូវការ​ឲ្យ​ក្រុមជម្រើសជាតិ ជំនួស​កីឡាករ Frank Fabra រង​របួស​កាលពី​ដើម​ខែ​កន្លងទៅ។

James Rodriguez អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ជប៉ុន កាលពី World Cup 2014។ នៅ​ក្នុង​ការ​ប៉ះគ្នាជាថ្មីនៅឆ្នាំ២០១៨ នេះ ម្ចាស់ស្បែកជើងមាស​នៅ World Cup 2014 រូបនេះ មិនទាន់​ប្រាកដ​ថា​អាច​ចូល​លេង​បាននោះទេ ( (រូបភាព Reuters)
ជប៉ុន ទំនង​ជា​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Shinji Okazaki ដែល​កំពុង​ជួប​បញ្ហា​របួស​កំភួន​ជើង។ កីឡាករ Yoshinori Muto ដែល​លេង​ឲ្យ​ក្លឹប Mainz នៅ​លីគ​កំពូល​អាល្លឺម៉ង់ នឹង​ជំនួស​តំណែង Okazaki។j
Shinji Okazaki ពេលប្រកួត​ទល់នឹង​ក្រុម​កម្ពុជា ក្នុង​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​២ តំបន់​អាស៊ី​ កាលពីឆ្នាំ២០១៥
  • ប្រវត្តិ​ជួបគ្នា

ក្រុមទាំង២ ធ្លាប់​ជួប​គ្នា​ ៣ដង។ ជាលទ្ធផល​គឺ​កូឡុំប៊ី ឈ្នះ២ និងស្មើ១។ ជួប​គ្នា​ចុងក្រោយ គឺ​កាលពីនៅ World Cup 2014 កូឡុំប៊ី បាន​បំបាក់ ជប៉ុន ៤-១។

  • លទ្ធផលប្រកួត ៥ដង​ចុងក្រោយរបស់​ក្រុម​ទាំង២

កូឡុំប៊ី៖ ឈ្នះ២ ស្មើ២ ចាញ់១។ ប្រកួត​ចុងក្រោយ ស្មើអេហ្ស៊ីប ០-០ ក្នុង​ជំនួប​មិត្តភាព​ ថ្ងៃ២ មិថុនា ២០១៨

ជប៉ុន៖ ឈ្នះ១ ស្មើ១ ចាញ់៣។ ប្រកួត​ចុងក្រោយ ឈ្នះ​ប៉ារ៉ាហ្គាយ ៤-២ ក្នុង​ជំនួប​មិត្តភាពថ្ងៃ១២ មិថុនា ២០១៨

  • ជម្រើស១១នាក់​ដំបូង ដែល​អាច​ចូលលេង

កូឡុំប៊ី៖ David Ospina; Santiago Arias, Yerry Mina, Davinson Sanchez, Johan Mojica; Abel Aguilar, Carlos Sanchez, Juan Cuadrado, James Rodriguez; Luis Muriel, Radamel Falcao

ជប៉ុន៖ Eiji Kawashima; Hiroki Sakai, Maya Yoshida, Tomoaki Makino, Yuto Nagatomo; Makoto Hasebe, Gaku Shibasaki, Genki Haraguchi, Keisuke Honda, Takashi Inui; Yuya Osako

  • ការ​ព្យាករណ៍​របស់​ខ្លីៗ៖ កូឡុំប៊ី ១-០ ជប៉ុន

ប៉ូឡូញ vs សេណេហ្គាល់ (ម៉ោង ១០យប់)

  • ជើងកីឡាករ

ប៉ូឡូញ នឹង​វត្តមាន​ខ្សែការពារ Kamil Glik ដោយសារ​បញ្ហា​របួស​ស្មា ដែល​កើត​ឡើង​អំឡុង​ពេលហ្វឹកហាត់។

សេណេហ្គាល់ មិន​មាន​បញ្ហា​កីឡាករ​របួសនោះទេ ប៉ុន្តែ​ក្រុម​នេះ ត្រូវ​បាត់បង់​ខ្សែ​ការពារ​សំខាន់​មួយរូប​ ​គឺ​កីឡាករ Saliou Ciss ដែល​រង​​​របួស​មុន​ពេល​ធ្វើ​ដំណើរ​មក​កាន់​រុស្ស៊ី។ Adama Mbengue ត្រូវ​បាន​គ្រូបង្វឹក​កោះហៅ​មក​ជំនួស​ Saliou។

Robert Lewandowski ខ្សែប្រយុទ្ធ​សំខាន់​របស់​ប៉ូឡូញ (រូបភាព Reuters)
  • ប្រវត្តិ​ជួបគ្នា

ក្រុម​ទាំង២ មិន​ធ្លាប់​ជួបគ្នា​ពី​មុន​មក​នោះទេ។

  • លទ្ធផល​ប្រកួត ៥ដងចុងក្រោយ​របស់​ក្រុម​ទាំង២

ប៉ូឡូញ៖ ឈ្នះ២ ស្មើ១ ចាញ់២។ ប្រកួត​ចុងក្រោយ ប៉ូឡូញ ឈ្នះ​ក្រុម​លីទុយអានី ៤-០ ក្នុង​ជំនួបមិត្តភាព ថ្ងៃ១២ មិថុនា ២០១៨

សេណេហ្គាល់៖ ឈ្នះ១ ស្មើ៣ ចាញ់១។ ប្រកួតចុងក្រោយ សេណេហ្គាល់ ឈ្នះកូរ៉េខាងត្បូង ២-០ ក្នុងជំនួប​មិត្តភាព ថ្ងៃ១១ មិថុនា ២០១៨

  • ជម្រើស១១នាក់​ដំបូង ដែល​អាច​ចូលលេង

ប៉ូឡូញ៖ Wojciech Szczesny; Maciej Rybus, Michal Pazdan, Jan Bednarek, Lukasz Piszczek; Kamil Grosicki, Jacek Goralski, Grzegorz Krychowiak, Jakub Blaszczykowski, Piotr Zielinski; Robert Lewandowski​

សេណេហ្គាល់៖ Khadim Ndiaye; Lamine Gassama, Kara Mbodji, Kalidou Koulibaly, Youssouf Sabaly; Pape Alioune Ndiaye, Cheikhou Kouyate, Gana Idrissa Gueye; Keita Balde, M’Baye Niang, Sadio Mane

  • ការព្យាករណ៍​របស់​ខ្លីៗ៖ ប៉ូឡូញ ២-០ សេណេហ្គាល់
Sadio Mane កីឡាករ​សំខាន់​របស់​សេណេហ្គាល់ (រូបភាព Reuters)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;