វិភាគ World Cup ពូល A៖ តើរុស្ស៊ី អាច​យក ៣ពិន្ទុ ពីអេហ្ស៊ីប បាន​ដែរ​ឬទេ យប់នេះ?

  • 2018-06-19 09:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត FIFA World Cup 2018 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល បាន​វិល​មក​ដល់​ពូល A វិញហើយ។ ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ដែល​បាន​បំបាក់​អារ៉ាប៊ីសាអូឌីត ៥-០ កាលពី​ថ្ងៃ​បើកឆាក​នោះ នឹង​ត្រូវ​ប៉ះ​ក្រុម​អេហ្ស៊ីប ដែល​ចាញ់​អ៊ុយរុយហ្គាយ ១-០ កាលពី​ប្រកួត​ដំបូង។ តើ​រុស្ស៊ី អាចបន្ត​ជ័យជម្នះ​ជា​លើក​ទី២ បាន​ដែរ​ឬទេ? តើ​អេហ្ស៊ីប អាច​យក​ឈ្នះ​រុស្ស៊ី ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ទៅ​វគ្គ​បន្ត​បានដែរ​ឬ​យ៉ាងណា? ខ្លីៗ សូម​វិភាគ​ត្រួសៗ ជូន​ប្រិយមិត្ត​ដូចខាងក្រោម៖

ជើងកីឡាករ៖

ខ្សែ​ប្រយុទ្ធ​ Mohamed Salah របស់​អេហ្ស៊ីប បាន​ជា​សះស្បើយ​ពី​របួស​ហើយ ប៉ុន្តែ​ក៏​នៅ​តែ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​ចុងក្រោយដដែល មុន​សម្រេច​ថា​ចូល​លេង​បាន​ឬអត់។ លោក Hector Cuper គ្រូបង្វឹក​អេហ្ស៊ីប បាន​និយាយថា៖ "គាត់ (Salah) បាន​ជា​សះស្បើយ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​អាច​ចូល​លេង​បាន។ កាលពី​ប្រកួត​មុន (ពេល​ប៉ះ​អ៊ុយរុយហ្គាយ) យើង​គិត​ថា​គាត់​អាច​លេង​បាន តែ​ការ​ធ្វើ​តេស្ត​ចុងក្រោយ គឺ​បែរ​ជា​មិន​អាច​ទៅ​វិញ"។ ជាមួយ​គ្នានេះ ខ្សែ​ការពារ​ស្លាប​ស្ដាំ Ahmed Fathi ដែល​ធ្វើ​ជា​ប្រធាន​ក្រុម​កាលពី​ប្រកួត​មុន ក៏​រង​របួស​សាច់ដុំ​បន្តិចបន្តួច​ផងដែរ។

ចំណែក​រុស្ស៊ី នឹង​ត្រូវ​អវត្តមាន​ខ្សែ​បម្រើ​ប្រយុទ្ធ Alan Dzagoev ក្រោយ​រង​របួស​សរសៃ​ពួរ​ កាលពី​ប្រកួត​បើក​ឆាក​ទល់​នឹង​អារ៉ាប៊ីសាអូឌីត។ រីឯ ខ្សែ​ការពារ Yuri Zhirkov បានហ្វឹកហាត់​ដាច់​ដោយ​ឡែក​ពីក្រុម កាលពីថ្ងៃ​អាទិត្យ ដោយសារ​​របួស​ក​ជើង​ ប៉ុន្តែ​មិន​ធ្ងន់​នោះទេ ទំនង​ជា​អាច​ចូលលេងបាន។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;