វិភាគ World Cup ពូល D៖ បើអ៊ីស្លង់ឈ្នះនីហ្សេរីយ៉ាយប់នេះ នឹងធ្វើឲ្យអាហ្សង់ទីនកាន់តែយ៉ាប់
- 2018-06-22 09:49:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ World Cup ពូល D៖ បើអ៊ីស្លង់ឈ្នះនីហ្សេរីយ៉ាយប់នេះ នឹងធ្វើឲ្យអាហ្សង់ទីនកាន់តែយ៉ាប់
ចន្លោះមិនឃើញ
អ៊ីស្លង់ និងនីហ្សេរីយ៉ា នឹងត្រូវប៉ះគ្នាម៉ោង ១០យប់នេះ ក្នុងប្រកួតទី២ ពូល D នៃ FIFA World Cup។ អ៊ីស្លង់ នឹងកើនដល់ ៤ពិន្ទុ ប្រសិនបើឈ្នះនីហ្សេរីយ៉ា ចំណែកនីហ្សេរីយ៉ា ត្រូវការឈ្នះជាចាំបាច់ ឬយ៉ាងហោចណាស់ស្មើ ដើម្បីបន្តដង្ហើមដល់ប្រកួតចុងក្រោយ។ ក្នុងពូល D នេះ ក្រូអាត កំពុងនាំមុខគេ ដោយមាន ៦ពិន្ទុ (ជាប់ស្វ័យប្រវត្តិ) ខណៈអាហ្សង់ទីន មាន ១ពិន្ទុ។
តើអ៊ីស្លង់ អាចរកបាន ៣ពិន្ទុបន្ថែម ដើម្បីវ៉ាដាច់អាហ្សង់ទីន បានដែរឬទេ? តើនីហ្សេរីយ៉ា អាចរកពិន្ទុ ដើម្បីរក្សាក្ដីសង្ឃឹមដល់ប្រកួតចុងក្រោយ បានឬយ៉ាងណា? [ខ្លីៗ] សូមវិភាគត្រួសៗ ជូនប្រិយមិត្ត ដូចខាងក្រោម
ជើងកីឡាករនៃក្រុមទាំង២
អ៊ីស្លង់ ៖ ក្រុមដែលទើបឡើងមកកាន់ World Cup ជាលើកដំបូងមួយនេះ នឹងត្រូវអវត្តមានខ្សែបម្រើស្លាប វ័យ២៧ឆ្នាំ Johann Berg Gudmundsson របស់ក្លឹប Burnley ដោយសារមានបញ្ហាឈឺសាច់ដុំ ពេលប៉ះអាហ្សង់ទីន ក្នុងប្រកួតដំបូង។
នីហ្សេរីយ៉ា ៖ ក្រុមជើងខ្លាំងអាហ្រ្វិកមួយនេះ មិនមានបញ្ហាកីឡាកររបួស ឬជាប់បម្រាមនោះទេ។
ប្រវត្តិជួបគ្នា
ក្រុមទាំង២ ធ្លាប់ជួបគ្នាម្ដងប៉ុណ្ណោះ ក្នុងជំនួបមិត្តភាព កាលពីឆ្នាំ ១៩៨១ ដែលពេលនោះ អ៊ីស្លង់បានយកឈ្នះ នីហ្សេរីយ៉ា ៣-០។
លទ្ធផល៥ប្រកួតចុងក្រោយនៃក្រុមទាំង២
អ៊ីស្លង់ ៖ ស្មើ ២ ចាញ់ ៣ (ប្រកួតចុងក្រោយ ស្មើ អាហ្សង់ទីន ១-១ ក្នុងពូល D នៃ FIFA World Cup 2018)
នីហ្សេរីយ៉ា ៖ ស្មើ ១ ចាញ់ ៤ (ប្រកួតចុងក្រោយ ចាញ់ ក្រូអាត ២-០ ក្នុងពូល D នៃ FIFA World Cup 2018)
ជម្រើស ១១នាក់ដំបូង ដែលអាចចូលលេង
អ៊ីស្លង់ ៖ Hannes Halldorsson; Birkir Saevarsson, Kari Arnason, Ragnar Sigurdsson, Hordor Magnusson; Emil Hallfredsson, Aron Gunnarsson; Gylfi Sigurdsson, Birkir Bjarnason, Rurik Gislason; Alfred Finnbogason
នីហ្សេរីយ៉ា ៖ Francis Uzoho; Abdullahi Shehu, William Troost-Ekong, Leon Balogun, Brian Idowu; Wilfred Ndidi, John Obi Mikel, Oghenekaro Etebo; Victor Moses, Odion Ighalo, Alex Iwobi
ស្ថិតិមួយចំនួនដែលគួរដឹង
នីហ្សេរីយ៉ា ឈ្នះតែម្ដងប៉ុណ្ណោះ ក្នុង ១៣ប្រកួតចុងក្រោយនៅ World Cup (ស្មើ៣ ចាញ់៩)។ ជ័យជម្នះម្ដងនោះ គឺឈ្នះបូស្នៀ កាលពី World Cup 2014។
នីហ្សេរីយ៉ា បានចាញ់ក្នុង ៣ប្រកួតចុងក្រោយនៅ World Cup ដែលជាកំណត់ត្រាអាក្រក់បំផុត គិតពីឆ្នាំ២០០២ មក។
ក្នុង ១១ប្រកួតចុងក្រោយនៅ World Cup មាន ៦ប្រកួត ដែលនីហ្សេរីយ៉ា មិនអាចស៊ុតបញ្ចូលទីគូប្រកួត
ទស្សនៈរបស់ [ខ្លីៗ] ៖ អ៊ីស្លង់ ២-១ នីហ្សេរីយ៉ា