ក្រសួង​ដែនដី ​ដាក់​ផែនការ​បញ្ចប់​ការចុះ​បញ្ជី​ក្បាលដី នៅ​ត្រឹមឆ្នាំ​២០៣០

  • 2018-06-27 13:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឡៅ ទិព្វ​សីហា​ អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​ថ្លែងឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៨​ថា ក្រសួង​នឹង​បញ្ចប់​ការ​ចុះ​បញ្ជី​ក្បាលដី​នៅត្រឹម​ឆ្នាំ ២០៣០​ ដែល​មាន​ក្បាលដី​សរុប​ជាង ៧លាន​ក្បាល​ដី​នៅ​ទូទាំង​ប្រទេស។

លោក ឡៅ ទិព្វសីហា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
ក្រសួង​រៀបចំ​ដែនដី បាននឹង​កំពុង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ដល់​រាល់​បណ្ដា​ខេត្ត-រាជធានី​ទាំងអស់ ដោយ​អនុវត្ត​នៅតាម​បណ្ដា​តំបន់​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​មុន ហើយ​យន្តការ​នៃការ​ចុះបញ្ជី​នេះ ត្រូវបាន​អនុវត្ត​ដោយ​មន្រ្តី​ជំនាញ​របស់​ក្រសួង។

លោក ជា សុផារ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​លើកឡើង​ថា យន្តការ​ចុះ​បញ្ជី​ក្បាលដី ជាការ​រួម​ចំណែក​កាត់​បន្ថយ​ការ​រំលោភ​បំពាន និង​ជម្លោះ​លើ​កម្មសិទ្ធិ​ដីធ្លី។

គួរ​ជម្រាប​ថា របាយការ​ណ៍ប្រចាំ​ឆ្នាំ​២០១៧ របស់​ក្រសួង​រៀបចំ​ដែនដី បាន​បង្ហាញ​ផងដែរ​ថា រាប់ពី​ពេលចាប់​ផ្តើម រហូតដល់​ដំណាច់ឆ្នាំ​២០១៧​ ក្រសួង​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន ៤ ៨៨១ ៥៨២ បណ្ណ។ ក្នុង​នោះ​ចែកជួន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤ ៦៤៧ ៨៨៦ បណ្ណ ដែល​ស្មើនឹង ៦៦,៤%​នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប ៧លាន​ក្បាលដី។ ​លទ្ធផល​នេះ បើគិត​ធៀប​តាម​ផែនការ​ដែលត្រូវ​សម្រេចក្នុង​ឆ្នាំ ២០១៧ គឺ​លើស ០,៤%៕

អត្ថបទទាក់ទងរាជ​រដ្ឋាភិបាល ធ្វើ​ប្លង់​រឹង​បាន​ជាង ១៥ម៉ឺន​ លើ​ ២២​ម៉ឺន​ក្បាលដី ​ក្នុង​រាជធានី​ភ្នំពេញ

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;