ក្រុម​ព័រទុយហ្គាល់​របស់ Ronaldo បាន​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម ដោយ​​ចាញ់​ អ៊ុយរុយហ្គាយ

  • 2018-06-30 20:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ព័រទុយហ្គាល់ បាន​ធ្លាក់​ត្រឹមវគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ហើយ ដោយ​ប្រកួត​ចាញ់​ក្រុម​អ៊ុយរុយហ្គាយ​ ក្នុង​លទ្ធផល ១-២ នា​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៨នេះ។

Ronaldo ចាប់ដៃជាមួយ Suarez ក្រោយបញ្ចប់ការប្រកួតរវាងព័រទុយហ្គាល់ និងអ៊ុយរុយហ្គាយ (រូបថត៖ FIFA World Cup)
២គ្រាប់​របស់​អ៊ុយរុយហ្គាយ គឺ​ធ្វើបាន​ដោយ Edinson Cavani ទាំងអស់​នៅ​នាទី៧ និង​នាទី៦២ ចំណែក១​គ្រាប់​របស់​ព័រទុយហ្គាល់ គឺ​ធ្វើបាន​ដោយ​ការ​តែត​បញ្ចូលទី​របស់ Pepe នៅ​នាទី​៥៥។
Cavani វីរបុរសរបស់អ៊ុយរុយហ្គាយ ដែលស៊ុត២គ្រាប់ទម្លាក់ក្រុមព័រទុយហ្គាល់ (រូបថត៖ FIFA World Cup)

លទ្ធផល​នេះ គឺបាន​ធ្វើឱ្យ អ៊ុយរ៉ុយហ្គាយ មាន​ឱកាស​ទៅជួប​បារាំង នៅវគ្គ ៨ក្រុម​ចុងក្រោយ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ៕

អត្ថបទទាក់ទងWorld Cup វគ្គ១៦ក្រុម៖ បារាំង-អាហ្សង់ទីនស៊ុតគ្នា៧គ្រាប់ តែបារាំងជាអ្នកឡើង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;