World Cup៖ ម្ចាស់​ផ្ទះ​រុស្ស៊ី និង​ក្រូអាត បន្ដ​ឆ្លង​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ

  • 2018-07-01 23:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ផ្ទះ​រុស្ស៊ី​បាន​ឆ្លង​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ​បាន​ឈ្នះ​ជើង​ខ្លាំង​អេស្ប៉ាញ កាលពី​យប់​មិញ​នេះ។ ក្នុង​នោះ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល ១-១ សម្រាប់​រយៈពេល ៩០​នាទី។ ឈាន​ដល់​ការ​បន្ថែម​ម៉ោង ១៥​នាទី ចំនួន​ពីរ​ដង ក៏​ពុំ​មាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​គ្នា​បាន​ទៀត​នោះ​ទេ។ ចុង​ក្រោយ ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាំងទី រុស្ស៊ី​បាន​ឈ្នះ​អេស្ប៉ាញ​ដោយ​លទ្ធផល ៤-៣។


កីឡាករ​រុស្ស៊ី​អបអរ​ក្រោយ​ការ​ស៊ុត​បាល់ប៉េណាំង​ទី (រូបភាព៖ Reuters)

ចំណែក​មួយ​គូ​ទៀត ក្រូអាត​ក៏​បាន​ឆ្លង​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ផង​ដែរ ដោយ​បាន​ឈ្នះ​ក្រុម​ដាណឺម៉ាក។ សម្រាប់​រយៈពេល ៩០​នាទី ក្រុម​ទាំង​ពីរ បាន​បញ្ចប់​ដោយ​លទ្ធផល ១- ១។ ឈាន​ដល់​ការ​បន្ថែម​ម៉ោង ១៥​នាទី ចំនួន ២​ដង ក៏​ពុំ​មាន​ការ​ស៊ុត​បញ្ចូល​ទី​នោះ​ដែរ។ ចុងក្រោយ ឈាន​ដល់​ការ​ស៊ុត​ប៉េណាំង​ទី ក្រូអាត​បាន​ឈ្នះ​ដាណឺម៉ាក ដោយ​លទ្ធផល ៣-២៕


កីឡាករ​ក្រូអាត​អបអរ​ក្រោយ​ការ​ស៊ុត​បាល់ប៉េណាំង​ទី (រូបភាព៖ Reuters)

ទស្សនាវីដេអូ​ការ​ប្រកួត​រវាង​ក្រុម​រុស្ស៊ី និង​ក្រុម​អេស្ប៉ាញ


ទស្សនការ​វីដេអូេ​ការ​ប្រកួត​រវាង​ក្រុម​ក្រូអាត និង​ក្រុម​ដាណឺម៉ាក

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;