វិភាគ World Cup៖ បារាំង ឬ អ៊ុយរុយហ្គាយ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?
- 2018-07-06 08:04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ World Cup៖ បារាំង ឬ អ៊ុយរុយហ្គាយ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?
ចន្លោះមិនឃើញ
បារាំង អ៊ុយរុយហ្គាយ នឹងប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2018 នាម៉ោង ៩យប់នេះ។ តើបារាំង ឬ អ៊ុយរុយហ្គាយ អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន?
មុនទស្សន៍ទាយលទ្ធផល [ខ្លីៗ] សូមវិភាគត្រួសៗជូនប្រិយមិត្តដូចខាងក្រោម៖
ជើងកីឡាករ
បារាំង៖ ក្រុមលោក Didier Deschamps នឹងអវត្តមានខ្សែបម្រើ Blaise Matuidi ដោយសារជាប់បម្រាម។ កីឡាករដែលទំនងជាអាចជំនួស Matuidi បាន គឺ Corentin Tolisso។
ប្រវត្តិជួបគ្នា៖
ក្រុមទាំង២ ធ្លាប់ជួបគ្នា ៦ដង ដែលជាលទ្ធផលគឺអ៊ុយរុយហ្គាយ ឈ្នះ ២ដង និងស្មើគ្នា ៤ដង។ ជួបគ្នាចុងក្រោយ ក្នុងជំនួបមិត្តភាពឆ្នាំ ២០១៣ គឺអ៊ុយរុយហ្គាយ ឈ្នះ បារាំង ១-០ ស៊ុតបញ្ចូលទីដោយ Luis Suarez។ បើគិតតែនៅ World Cup គឺក្រុមទាំង២ ធ្លាប់ជួបគ្នា ៣ដងរួចមកហើយ (World Cup 1966, 2002, 2010) ជាលទ្ធផលគឺ អ៊ុយរុយហ្គាយ ឈ្នះ១ដង និងស្មើ២ដង (ប្រកួតក្នុងពូលទាំង ៣ប្រកួត)។
ស្ថិតិគួរឲ្យចាប់អារម្មណ៍ ទាក់ទងក្រុមទាំង២៖
អ៊ុយរុយហ្គាយ ឡើងវគ្គ ៨ក្រុម ២ដងចុងក្រោយ គឺឈ្នះទាំង២ដង ((១៩៧០ និង ២០១០)។ លើកចុងក្រោយដែលក្រុមនេះ ចាញ់វគ្គ ៨ក្រុមចុងក្រោយ គឺកាលពីឆ្នាំ ១៩៦៦។
បារាំង ខកខានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីឆ្នាំ ២០០៦ មក។
បារាំង មិនធ្លាប់ចាញ់ក្រុមមកពីអាមេរិកខាងត្បូងនោះទេ ក្នុង ៩ប្រកួតចុងក្រោយ (ឈ្នះ៥ ស្មើ៤) ដែលក្នុងនោះ មាន ៧ប្រកួតដែលបារាំង អាចទប់មិនឲ្យគេស៊ុតបញ្ចូលទី (clean sheet)។
ការទស្សន៍ទាយរបស់ [ខ្លីៗ]៖ អ៊ុយរុយហ្គាយ ០-១ បារាំង