វិភាគ World Cup៖ ប្រេស៊ីល បែលហ្សិក ប្រជែងគ្នាទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2018-07-06 09:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ World Cup៖ ប្រេស៊ីល បែលហ្សិក ប្រជែងគ្នាទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ប្រេស៊ីល នឹងប៉ះ បែលហ្សិក ក្នុងវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup នាម៉ោង ១រំលងអាធ្រាត្ររាត្រីនេះ។ តើក្រុមណា នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?
មុនទស្សន៍ទាយលទ្ធផល [ខ្លីៗ] សូមវិភាគត្រួសៗ ជូនប្រិយមិត្តដូចខាងក្រោម៖
ជើងកីឡាករ៖
ប្រេស៊ីល៖ ខ្សែបម្រើ Casemiro នឹងអវត្តមានក្នុងការប្រកួតនេះ ដោយសារជាប់បម្រាម។ Fernandinho នឹងជំនួសកន្លែងខ្សែបម្រើការពាររូបនេះ។ ចំណែកខ្សែការពារស្លាបឆ្វេង Marcelo នឹងអាចចូលលេងបានវិញ ក្រោយរបូតតំណែងជម្រើសដំបូងទៅឲ្យ Filipe Luis កាលពីប្រកួតមុន ដោយសារបញ្ហារបួស។ ដំណឹងល្អមួយទៀតរបស់ប្រេស៊ីល គឺខ្សែបម្រើស្លាប Douglas Costa បានជាសះស្បើយពីបញ្ហារបួសសាច់ដុំហើយ។
ប្រវត្តិជួបគ្នា៖
ក្រុមទាំង២ ធ្លាប់ជួបគ្នាម្ដង នៅ World Cup (ឆ្នាំ ២០០២) ដែលជាលទ្ធផលគឺប្រេស៊ីល ឈ្នះ បែលហ្សិក ២-០។
រឿងរ៉ាវសំខាន់ៗដែលគួរដឹង ទាក់ទងនឹងក្រុមទាំង២៖
ប្រេស៊ីល បានឡើងវគ្គ ៨ក្រុមចុងក្រោយ ជាលើកទី៧ ជាប់ៗគ្នា នៅ World Cup។ ក្នុងចំណោមនោះ ប្រេស៊ីល ចាញ់តែ ២ដងប៉ុណ្ណោះ (ចាញ់បារាំង ឆ្នាំ២០០៦ និងចាញ់ហូឡង់ ឆ្នាំ២០១០)។
បរាជ័យ ៦ដងចុងក្រោយរបស់ប្រេស៊ីលនៅ World Cup គឺសុទ្ធតែកើតឡើងពេលប៉ះក្រុមមកពីអឺរ៉ុប
ប្រេស៊ីល មិនទាន់ចាញ់នោះទេ ក្នុង ១៥ប្រកួតចុងក្រោយ (គ្រប់ពានរង្វាន់) ពោលគឺឈ្នះ ១១ ស្មើ៤។
ក្រោមការបង្វឹករបស់គ្រូបង្វឹក Tite ២៥ប្រកួត ប្រេស៊ីល ឈ្នះ២០ ស្មើ៤ និងចាញ់តែ១ប៉ុណ្ណោះ ដែលក្នុងនោះ clean sheet ១៩ប្រកួត។
បែលហ្សិក នឹងអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័៏ត្រជាលើកទី១ គិតចាប់ពីឆ្នាំ១៩៨៦ មក ប្រសិនបើឈ្នះប្រេស៊ីល យប់នេះ
បែលហ្សិក មិនទាន់ចាញ់នោះទេ ក្នុង ២៣ប្រកួតចុងក្រោយ (ឈ្នះ១៨ ស្មើ៥) ដែលជាកំណត់ត្រាល្អបំផុត ធៀបជាមួយក្រុមទាំង ៧ផ្សេងទៀត ដែលឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយនេះ
ការទស្សន៍ទាយរបស់ខ្លីៗ៖ ប្រេស៊ីល ២-១ បែលហ្សិក