តើមេបក្ស​ទាំង ២០ ទៅបោះឆ្នោត​នៅ​មណ្ឌល​ណាខ្លះ?

  • 2018-07-24 03:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងចំណោម​ប្រធានគណបក្សទាំង ២០ មាន​ប្រធាន​គណបក្ស ២ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នោះទេ ចំណែក​ប្រធាន​គណបក្ស ១៨ផ្សេងទៀត ទៅ​បោះឆ្នោត​នៅ​មណ្ឌល ខេត្ត-រាជធានី ដូច​គ្នាខ្លះ និង​ផ្សេងគ្នាខ្លះ។ ចង់ដឹងច្បាស់ សូម​មិត្ត​អ្នក​អាន តាមដាន​តាម​លំដាប់​លេខ​រៀង​គណបក្ស ពី​លេខ១ ដល់​ លេខ ២០ ដូច​ខាងក្រោមនេះ៖

១. លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ (នៅការិយាល័យ "សាលាបឋមសិក្សាសែសិន" សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ)

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ
**២. លោក ច័ន្ទ ប៊ុនហន ប្រធាន​គណបក្សមាតុភូមិយើង** បោះឆ្នោត​នៅ​មណ្ឌល​រាជធានីភ្នំុពេញ (នៅការិយាល័យ "អនុវិ.+បឋម. សុធារស" សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន)
លោក ច័ន្ទ ប៊ុនហន ប្រធាន​គណបក្សមាតុភូមិយើង

៣. លោក នួន សុខាវី ប្រធាន​គណបក្សពន្លឺថ្មី បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅការិយាល័យ "វិទ្យាល័យ ជា ស៊ីម សាមគ្គី" សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក)

លោក នួន សុខាវី ប្រធាន​គណបក្សពន្លឺថ្មី

៤. លោក សេង សុខេង ប្រធាន​គណបក្សសញ្ជាតិកម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​រាជធានីភ្នំពេញ (នៅការិយាល័យ "ក្បែរវិមានសុភមង្គល" សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ)

លោក សេង សុខេង ប្រធាន​គណបក្សសញ្ជាតិកម្ពុជា

៥. លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្សខ្មែរក្រោក បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​កណ្ដាល។ នេះ​បើ​តាម​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ]។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្សខ្មែរក្រោក

៦. លោក ម៉ម សូណង់ដូ ប្រធាន​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅការិយាល័យ "សាលារៀន វត្តដំបូកខ្ពស់" សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ)

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៧. លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បោះឆ្នោត​នៅ​មណ្ឌល​រាជធានីភ្នំពេញ (នៅ​ការិយាល័យ "វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង" សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ)

លោក យ៉េង វីរៈ ប្រធាន​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

៨. លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​មណ្ឌលខេត្តពោធិ៍សាត់ (ការិយាល័យ "សាលាបឋមសិក្សាអន្លង់ត្នោត" ឃុំអន្លង់ត្នោត ស្រុកក្រគរ)។

លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

៩. លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ (នៅ​ការិយាល័យ "បឋមសិក្សាព្រះពុទ្ធនិពាន្វ" ឃុំព្រះនិព្វាន្ត ស្រុកគងពិសី)

លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា

១០. លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅការិយាល័យ "សាលា​វិចិត្រសិល្បៈ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ)

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ

១១. លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិន​មាន​ឈ្មោះ​បោះឆ្នោត​នោះទេ (មិនបានចុះឈ្មោះ)។ នេះតាមការបញ្ជាក់របស់លោក អាង ផានិត ជំនួយការលោក លន់ ឫទ្ធិ។

លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ

១២. លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្សខ្មែរឈប់ក្រ មិន​មាន​ឈ្មោះ​បោះឆ្នោត​នោះទេ (មិន​បាន​ចុះឈ្មោះ)។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ។

លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្សខ្មែរឈប់ក្រ

១៣. សម្ដេចក្រុម​ព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម។

សម្ដេចក្រុម​ព្រះ នរោត្តម រណឬទ្ធិ

១៤. លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​តាកែវ (ការិយាល័យ "សាលាវត្តស្ពឺ" ឃុំអង្គខ្នុរ ស្រុកទ្រាំង)។

លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

១៥. លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តត្បូងឃ្មុំ (នៅការិយាល័យ "បឋមសិក្សាចក" ឃុំចក ស្រុកអូររាំងឪ)

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

១៦. លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅ​សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ)

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ

១៧. លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅការិយាល័យ "អនុវិ.+បឋម. សុធារស" សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន)

លោក គង់ ម៉ូលីកា ជាប្រធានគណបក្សឆន្ទៈខ្មែរ

១៨. លោក ប្លាង សីន ប្រធានគណបក្សគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តមណ្ឌល​គិរី (នៅ​ការិយាល័យ "បឋមសិក្សាស្រែក្លេង" ឃុំប៊ូស្រា ស្រុកពេជ្រាដា)។

លោក ប្លាង សីន ប្រធានគណបក្សគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៩. លោក កែម រិទ្ធិសិត ប្រធាន​គណបក្សខ្មែរតែមួយ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (នៅ​ការិយាល័យ "ផ្លូវ១១៨ (ក្រោយផ្សារបាយយ័ន្ត)" សង្កាត់មនោរម្យ ខណ្ឌ ៧មករា)

លោក កែម រិទ្ធិសិត ប្រធាន​គណបក្សខ្មែរតែមួយ

២០. សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​កណ្ដាល (នៅការិយាល័យ "សាលាគរុកោសល្យវិក្រិត្យការក្រ‌ុង" សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ)

សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;