អ្នកនយោបាយជាន់ខ្ពស់នៃ​គណបក្ស២ទៀត ទៅបោះឆ្នោត​រួចហើយនៅព្រឹកនេះ

  • 2018-07-29 03:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ អ្នក​នយោបាយ​ជាន់ខ្ពស់​ ៣រូប នៃ​គណបក្ស​ពីរ គឺគណបក្សហ៊្វុនស៊ីនប៉ិន និង គណបក្សប្រជាជនកម្ពុជា បានយាង និង អញ្ជើញទៅបោះឆ្នោតរួចហើយ នៅមណ្ឌលបោះឆ្នោតខុសៗគ្នា។

សម្ដេចក្រុម​ព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច (បេក្ខជន​តំណាងរាស្រ្ដ​មណ្ឌល​ខេត្ត​កំពង់ចាម) យាង​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម។ សម្តេចទើបនឹងយាងនិវត្តន៍មកពីព្យាបាលព្រះកាយ នៅប្រទេសថៃ។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យ ០២៣១ ដែលស្ថិតនៅវិទ្យាល័យ វត្តកោះ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។


សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ០៥០៣ នៅអនុវិទ្យាល័យ សោហ៊ឺ ខេត្តបាត់ដំបង៕


អត្ថបទពាក់ព័ន្ធ៖

តើមេបក្ស​ទាំង ២០ ទៅបោះឆ្នោត​នៅ​មណ្ឌល​ណាខ្លះ?

អ្នកនយោបាយជាន់ខ្ពស់ នៃ​គណបក្ស ២ ទៅបោះឆ្នោត​រួចហើយព្រឹកនេះ

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;