ឡាន Lambor, Porsche តម្លៃ៤លានដុល្លារ ត្រូវបានកិនកម្ទេចក្រោមបញ្ជា Duterte
- 2018-07-31 07:41:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Lambor, Porsche តម្លៃ៤លានដុល្លារ ត្រូវបានកិនកម្ទេចក្រោមបញ្ជា Duterte
ចន្លោះមិនឃើញ
រថយន្ត និងម៉ូតូស៊េរីទំនើបៗ ជាង ៦០គ្រឿង ត្រូវបានកិនកម្ទេចដោយរថយន្តឈូសដី ក្រោមបញ្ជារបស់លោកប្រធានាធិបតី Rodrigo Duterte នៅខេត្ត Cagayan ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងពិធីកម្ទេចខាងលើ ក៏មានការអញ្ជើញចូលរួមពីលោក Duterte ផងដែរ។ លោកបានលើកឡើងថា សកម្មភាពនេះគឺដើម្បីបង្ហាញវិនិយោគិននៅជុំវិញពិភពលោក ឲ្យបានឃើញនូវវិធានការក្នុងការប្រឆាំងនឹងការនាំចូលយានយន្តដោយខុសច្បាប់។
គួររំឭកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោក Rodrigo Duterte ក៏បានបញ្ជាឲ្យការិយាល័យគយ ធ្វើការកិនកម្ទេចរថយន្តស៊េរីទំនើបប្រហែល ៣០គ្រឿង ដែលត្រូវបាននាំចូលដោយខុសច្បាប់ ទៅកាន់ប្រទេសមួយនេះ។ រថយន្តទាំងអស់មានតម្លៃសរុបប្រហែល ១,២លានដុល្លារអាមេរិក៕
អត្ថបទទាក់ទង Duterte បញ្ជាឲ្យកិនកម្ទេចរថយន្តទំនើប តម្លៃសរុបជាង១លានដុល្លារ