ក្រុមហ៊ុន​បញ្ចេញ​តម្លៃ និង​ពេលវេលា​នៃការ​ធ្វើ​ដំណើរ​តាម​រថភ្លើង ភ្នំពេញ-ប៉ោយប៉ែត

  • 2018-08-01 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន រ៉ូយាល់ រេលវេ បាន​បញ្ចេញ​តម្លៃ និង​ពេលវេលា នៃការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ភ្នំពេញ-ប៉ោយប៉ែត ចាប់ពី​ថ្ងៃទី១ សីហា ២០១៨​នេះ​តទៅ។ ចំពោះ​តម្លៃ ​គឺ​គិតទៅ​តាម​គោលដៅ​របស់​អ្នក​ដំណើរ​ដូចខាងក្រោម៖

  • ភ្នំពេញ-ពោធិ៍សាត់ តម្លៃ ៤​ដុល្លារ (ចេញ​ដំណើរ​នៅ​ម៉ោង ៦កន្លះ​ព្រឹក ដល់​ម៉ោង ១៖ ១០នាទី​រសៀល)

  • ភ្នំពេញ-បាត់ដំបង់ តម្លៃ ៥ដុល្លារ (ដល់​ម៉ោង ៥៖១៥​នាទីល្ងាច)

  • ភ្នំពេញ-សិរីសោភ័ណ តម្លៃ ៦​ដុល្លារ (ដល់​ម៉ោង ៨៖៣៥នាទី​យប់)

  • ភ្នំពេញ-ប៉ោយប៉ែត តម្លៃ ៧​ដុល្លារ (ដល់​ម៉ោង ៩កន្លះ​យប់)។

អ្នកដំណើររៀបឡើងជិះរថភ្លើង នៅស្ថានីយភ្នំពេញ នាពេលកន្លងមក

ជាមួយគ្នា​នេះ អ្នក​ដំណើរ​ក៏អាច​ដាក់​កង់ និង​ម៉ូតូ នៅលើ​រថភ្លើង ទៅ​ជាមួយ​ផងដែរ ដោយ​កង់ ១គ្រឿង​តម្លៃ ២​ដុល្លារ និង​ម៉ូតូ១​គ្រឿង​តម្លៃ ៥​ដុល្លារ។

សូម​បញ្ជាក់​ថា ការធ្វើ​ដំណើរ​តាមរ​ថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត គឺ​ចេញ​ដំណើរ​ជា​រៀងរាល់ ២ថ្ងៃ​ម្តង ដោយពី​ ភ្នំពេញ ទៅ​ប៉ោយប៉ែត ចេញ​ដំណើរ​រៀងរាល់​ថ្ងៃ​សេស និង​ពី​ប៉ោយប៉ែត មក​ភ្នំពេញ​វិញ ចេញ​ដំណើរ​រៀងរាល់​ថ្ងៃ​គូ។

សូមមើល​តារាង​ខាងក្រោម​បន្ថែម

Updated៖ សម្តេច ហ៊ុន សែន បាន​​ប្រកាស​​ឱ្យ​​​ប្រជាពលរដ្ឋ​​​បន្ត​​ធ្វើ​ដំណើរ​តា​មរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ដោយ​ឥត​គិតថ្លៃរហូតដល់​​ដំណាច់​ឆ្នាំ​២០១៨។ ការប្រកាស​​នេះ ធ្វើឡើង​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ដំណើរការ​​​កាណូត​ដឹកអ្នក​ដំណើរ​​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នា​ព្រឹកថ្ងៃទី១ សីហា ២០១៨នេះ៕ ចុចអានលម្អិត

អត្ថបទ៖ សំភី

;