Neymar ចេញ​វីដេអូ​សូម​ទោស​ចំពោះ​ការ​ធ្វើ​ពុត​របស់​ខ្លួន​ ដោយសារ​លុយ?

  • 2018-08-02 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ប្រេស៊ីល Neymar ត្រូវ​បាន​រាយការណ៍​ថា ទទួល​បាន​ប្រាក់​ចំនួន ២៦៦០០០ ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន Gillette សម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​មួយ ដោយ​ធ្វើ​ការ​សារភាព​ចំពោះ​ការ​ធ្វើ​ពុត​របស់​ខ្លួន កាលពី FIFA World Cup នៅ​ប្រទេស​រុស្ស៊ី កន្លង​ទៅ​។

Neymar ស្រែកឈឺចាប់ ពេលដួលនៅលើទីលាន អំឡុង FIFA World Cup នៅរុស្ស៊ី (រូបថត៖ Reuters)
វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី Twitter ផ្លូវការ​របស់ Neymar កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​បង្ហាញ​ពី​ការ​ឆ្លើយតប​នឹង​ការ​រិះគន់​ពី​អ្នក​ស្នេហា​កីឡា​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​។

ជាមួយ​នឹង​វីដេអូ​ដែល​មាន​រយៈ​ពេល ៩០​វិនាទី​នោះ Neymar បាន​សរសេរ​ថា៖ «អ្នក​ប្រហែល​ជា​គិត​ថា ខ្ញុំ​ធ្វើ​ពុត​ពេក​ហើយ។ ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ពុត​ពិត​មែន តែ​តាម​ការ​ពិត គឺ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​នៅ​លើ​ទីលាន។ អ្នក​ប្រហែល​ជា​គិត​ថា ខ្ញុំ​ដួល​ច្រើន​ពេក​ហើយ តែ​តាម​ការ​ពិត​ខ្ញុំ​មិន​មែន​​ដួល​ទេ គឺ​ខ្ញុំ​ដូច​ត្រូវ​គេ​ហែក​ជា​ចម្រៀក​ៗ។ វា​ត្រូវ​ការ​ពេល​យូរ​ណាស់​ដើម្បី​ទទួល​យក​ការ​រិះគន់​របស់​អ្នក។ ខ្ញុំ​បាន​ប្រើ​ពេល​យ៉ាង​យូរ​ដើម្បី​ឆ្លុះ​កញ្ចក់ ហើយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត»

យោង​តាម​សារព័ត៌មាន The Sun ដកស្រង់​ពី​សារព័ត៌មាន O Globo នៅ​ប្រេស៊ីល បាន​ឲ្យដឹង​ថា Neymar និង​ក្រុម​របស់​គេ បាន​យល់ស្រប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​គំនិត​បង្កើត​វីដេអូ​ខាងលើ។

ការបង្ហោះរបស់ Neymar នៅលើ Twitter

គួរ​ដឹង​ដែរ​ថា Neymar បាន​ចំណាយ​ពេល​អស់ ១៤​នាទី ដេក​ដួល​នៅ​លើ​ទីលាន អំឡុង​ព្រឹត្តិការណ៍ World Cup ដែល​បាន​បញ្ចប់​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លងទៅ​។ សកម្មភាព​នេះ ត្រូវ​បាន​គេ​ចោទ​ថា ភាគច្រើន​ជា​ការ​ធ្វើពុត​របស់ Neymar តែ​ប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ នេះ​ជា​ការ​ដួល​យូរ​បំផុត​មួយ នៅ ​World Cup ៕

ទស្សនាវីដេអូសារភាពរបស់ Neymar

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;