រក​ឃើញ​អ្នក​ស្នង​អាវ​លេខ១០ នៅ​ក្លឹប Man Utd ​ហើយ

  • 2018-08-06 01:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​យប់​ថ្ងៃ​អាទិត្យ​ ម្សិលមិញ ក្លឹប​បិសាចក្រហម Manchester United បាន​ប្រកាស​ពី​កីឡាករ​ដែល​នឹង​ទទួល​បាន​អាវ​លេខ​១០ ចាប់ពី​រដូវកាល​ថ្មី ២០១៨-១៩ តទៅ។ អាវ​លេខ១០ ដែល​ជា​លេខ​ពិសេស​មួយ​នៅ Man Utd ត្រូវ​ផ្ដល់​ជូន​ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ផ្លូវការ​របស់​ក្លឹប​។

Rashford ពាក់អាវលេខ១០ ក្នុងការប្រកួតរបស់ Man Utd កាលពីយប់មិញ (រូបថត៖ Twitter/Manchester United)
Rashford បាន​ទទួល​អាវ​លេខ​១០ ជំនួស Zlatan Ibrahimovic ដែល​ពាក់​បាន​មួយ​រដូវកាល កាលពី​រដូវ​កាល​កន្លងទៅ មុន​ Wayne Rooney វីរបុរស​របស់​ក្រុម​បិសាចក្រហម ដែល​ជា​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត របស់ Man Utd ក្នុង​រយៈ​ពេល ១០​ឆ្នាំ។
Rashford (រូបថត៖ Reuters)

សូម​រំឭក​ថា Rashford វ័យ​២០ឆ្នាំ ត្រូវ​បាន​ផ្ដល់​អាវ​លេខ​១៩ កាល​ពី​ឆ្នាំ២០១៦ ដោយ​លោក Jose Mourinho អ្នកចាត់ការ Man Utd បច្ចុប្បន្ន បន្ទាប់ពី​ពាក់​លេខ​៣៩ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អ្នកចាត់ការ​លោក Louis Van Gaal ។

លោក Jose Mourinho បាន​និយាយ​ថា Rashford មាន​បំណង​យក​លេខ​១០នេះ​យូរ​មក​ហើយ។ ដូច្នេះ​ ស្រប​ពេល​ដែល​លេខ១០ កំពុង​ទំនេរ លោក​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ Rashford តែ​ម្ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;