Barcelona វាយ​បក​យក​ឈ្នះ Sevilla ក្លាយ​ជា​ជើងឯក Spanish Super Cup

  • 2018-08-12 23:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង Barcelona បានវាយ​បក​យក​​ឈ្នះ​ក្រុម Sevilla ដោយ​លទ្ធផល ២-១ ក្លាយជា​ជើង​ឯក Spanish Super Cup កាលពី​យប់​មិញ​នេះ។ ក្នុង​នោះ Sevilla បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​មុន នៅ​នាទី​៩ ដោយ​កីឡាករ Pablo Sarabia។

កីឡាករ Barcelona អបអរសាទរ​ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Dembele/ រូបភាព៖ Skysports
ប៉ុន្ដែ​ចូល​ដល់​នាទី​៤២ ខ្សែ​ការពារ Gerard Pique បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់ ជួយ​ឲ្យ Barcelona តាម​ស្មើ Sevilla ១-១។ ចូល​ដល់​នាទី​៧៨ កីឡាករ Dembele បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ Barcelona ឈ្នះ Sevilla ២-១ ហើយ​ក្លាយ​ជា​ជើង​ឯក Spanish Super Cup៕

វីដេអូ​ការ​ប្រកួត​រវាង Barcelona ជាមួយ Sevilla

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;