មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសលាលែងចេញពីមុខតំណែង
- 2018-08-19 09:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសលាលែងចេញពីមុខតំណែង
ចន្លោះមិនឃើញ
សមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្ស ៣រូបនៃគណបក្សហ៊្វុនស៊ិនប៉ិច គឺលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ព្រមទាំងអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក យឹម សាវី បានប្រកាសលាលែងពីមុខតំណែង ដោយមន្រ្តីទាំង៤ លើកហេតុផលដូចគ្នាថា ពុំអាចបំពេញតួនាទីទាំងនេះ បានប្រសិទ្ធភាពឡើយ។ នេះបើយោងតាមលិខិតសុំលាលែងពីតំណែង របស់មន្រ្តីទាំង៤រូប ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ផ្ញើទៅកាន់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
សូមរំលឹកថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ បានតែងតាំងមុខតំណែងលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្ស នៃគណបក្សហ៊្វុនស៊ិនប៉ិច។ ការតែងតាំងនេះ គឺក្រោយពេលដែលសម្តេចក្រុមព្រះ បានបញ្ចប់មុខតំណែងមន្រ្តីទាំង៣រូបនេះ ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត៕
អត្ថបទទាក់ទង៖ សម្តេចក្រុមព្រះ បញ្ចប់តំណែងអនុប្រធាន-អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច៤រូប