Asian Games៖ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស២០១៤ ប៉ះកីឡាការិនីរបស់ស្រីលង្កា នៅថ្ងៃស្អែក
- 2018-08-20 09:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Asian Games៖ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស២០១៤ ប៉ះកីឡាការិនីរបស់ស្រីលង្កា នៅថ្ងៃស្អែក
ចន្លោះមិនឃើញ
កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវប្រកួតទល់នឹងកីឡាការិនី Wickramasinghalage Ranuri របស់ប្រទេសស្រីលង្កា លើវិញ្ញាសាតេក្វាន់ដូប្រភេទទម្ងន់ចាប់ពី៦៧គីឡូក្រាម វគ្គ១/៨ នាម៉ោង៩ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នាប្រទេសឥណ្ឌូណេស៊ី។
ចំណែក កីឡាការិនី Wickramasinghalage Ranuri មានចំណាត់ថ្នាក់ទី១២០ ក្នុងពិភពលោក។ កីឡាការិនីស្រីលង្កានេះ មានវ័យ២៣ឆ្នាំ កម្ពស់ ១,៧៤ម៉ែត្រ ធៀបនឹង សៀវម៉ី ដែលមានកម្ពស់ ១,៨៣ម៉ែត្រ។
កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
កីឡាការិនី ស៊ន សៀវម៉ី, វិញ្ញាសា តេក្វាន់ដូ ទម្ងន់ចាប់ពី៦៧គីឡូក្រាម, ម៉ោង ៩ព្រឹក
កីឡាការិនី ថិប កាសាន់ទ្រេនីកូល, វិញ្ញាសា តេក្វាន់ដូ ទម្ងន់ក្រោម ៥៧គីឡូក្រាម, ម៉ោង ៩ព្រឹក
កីឡាករ ធឿន ថុល, វិញ្ញាសា ហែលទឹកបុរស សេរីចម្ងាយ ៥០ម៉ែត្រ, ម៉ោង ៩ព្រឹក
កីឡាករ ជឹម ធារ៉ា, វិញ្ញាសា ក្នុងប្រភេទកីឡាគុនដាវ, ម៉ោង ១០ព្រឹក
កីឡាករ ឈឿន កែវឧត្តម, វិញ្ញាសា ក្នុងប្រភេទកីឡាកាយសម្ព័ន្ធ, ម៉ោង ៦ល្ងាច៕