នាយករដ្ឋមន្ត្រី ព្រមានអ្នកដែលបានចេញពីពន្ធនាគារហើយ កុំព្រហើន
- 2018-08-23 03:25:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រី ព្រមានអ្នកដែលបានចេញពីពន្ធនាគារហើយ កុំព្រហើន
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមាន អ្នកដែលបានចេញពីពន្ធនាគារហើយ កុំព្រហើន ព្រោះអាចនឹងត្រូវចូលក្នុងពន្ធនាគារវិញ ប្រសិនបើរកឃើញកំហុសផ្នែកច្បាប់។ យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន មិនបានចង្អុលចំឈ្មោះបុគ្គលណាម្នាក់ឡើយ។
ការព្រមាននេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីការដោះលែងបុគ្គលមួយចំនួន ដូចជា អ្នកវិភាគនយោបាយលោក គឹម សុខ កាលពីថ្ងៃទី១៧ ខែសីហា, សកម្មជនដីធ្លីបឹងកេត ៤រូប រួមទាំងលោកស្រី ទេព វន្នី កាលពីថ្ងៃទី២០សីហា ព្រមទាំងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន (យាង សុជាមេត្តា) កាលពីថ្ងៃទី២១សីហា៕
អត្ថបទទាក់ទង
សកម្មជនដីធ្លីបឹងកក់ចំនួន៤នាក់ ត្រូវបានលើកលែងទោស នៅថ្ងៃនេះ
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវបានដោះលែងពីពន្ធនាគារព្រៃស