ថៃរៀបចំបង្កើតកងកុម៉ង់ដូ សម្រាប់ការពារគ្រួសាររាជ្យវង្ស
- 2018-08-27 00:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃរៀបចំបង្កើតកងកុម៉ង់ដូ សម្រាប់ការពារគ្រួសាររាជ្យវង្ស
ចន្លោះមិនឃើញ
គណៈកម្មការប៉ូលិសថៃបានឯកភាពលើគម្រោងបង្កើតអង្គភាពកងកុម៉ង់ដូរបង្រ្កាបឧក្រឹដ្ឋកម្ម ដើម្បីទទួលធានាសន្ដិសុខសម្រាប់ព្រះមហាក្សត្រថៃ និងក្រុមគ្រួសាររាជ្យរង្ស។ នេះបើតាមការចេញផ្សាយរបស់ Bangkok Post នៅព្រឹកថ្ងៃទី២៧ ខែសីហា ២០១៨នេះ។
តាមគម្រោងអង្គភាពនេះ នឹងត្រូវការបុគ្គលិកចំនួន ១២០០នាក់ ដោយជ្រើសរើសពីប៉ូលិសល្បាតតាមព្រំដែនមួយចំនួន និងមួយចំនួនទៀត គឺជ្រើសរើសប៉ូលិសថ្មីដែលទើបបញ្ចប់ការសិក្សា។ អង្គភាពនេះ នឹងត្រូវធ្វើការស្រដៀងនឹងអង្គភាព SWAT របស់អាមេរិកផងដែរ ដោយមានការបំពាក់អាវុធ និងតាកទិកពិសេសៗ៕