អគ្គ​មេបញ្ជាការ​ស្តីទី លោក សៅ សុខា ប្រគល់​ភារកិច្ច​ជូន​លោក ហ៊ុន ម៉ាណែត

  • 2018-08-27 03:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នាយ​ស្តីទី​សេនា​ធិការ​ចម្រុះ ដើម្បី​ដឹកនាំ បញ្ជា និង​ដោះស្រាយ​រាល់​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គបញ្ជាការ​ដ្ឋាន។ នេះ​បើតាម​លិខិត​ប្រគល់​ភារកិច្ច​ចុះ​ហត្ថលេខា​ដោយ​លោក សៅ សុខា កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨។

លោក សៅ សុខា ក្នុងពេលទទួលតំណែងអគ្គ​មេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទជាផ្លូវការកាលពីថ្ងៃទី ៣០មិថុនា ២០១៨
លោក ហ៊ុន ម៉ាណែត ក្នុងពេលទទួលតំណែងជា​នាយ​សេនា​ធិការ​ចម្រុះ​ស្ដីទី និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទីជាផ្លូវការ កាលពីថ្ងៃទី ៣០មិថុនា ២០១៨

ក្នុង​លិខិត​នេះ​បញ្ជាក់​ថា ការ​ប្រគល់​ភារកិច្ច​ខាងលើ​នេះ គឺ​ដោយសារតែ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវ​អវត្តមាន​ពី​ការងារ ដោយ​លោក​ទទួល​បាន​ច្បាប់​ឈប់​សម្រាក​រយៈពេល​៣ថ្ងៃ ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី ២៨ ខែ​សីហា ឆ្នាំ​២០១៨ ដើម្បី​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី៕

អត្ថបទទាក់ទងពិធី​ផ្ទេរ​តំណែង​ដល់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ​ត្រូវ​បាន​ប្រកាសជាផ្លូវការ​

អត្ថបទ៖ សំភី

អត្ថបទថ្មី
;