EU លើកទឹកចិត្តឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហម ហ៊ាននិយាយការពិត ដើម្បី... [វីដេអូ]
- 2018-08-28 11:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EU លើកទឹកចិត្តឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហម ហ៊ាននិយាយការពិត ដើម្បី... [វីដេអូ]
ចន្លោះមិនឃើញ
សហភាពអឺរ៉ុប (EU) បានចូលរួមគាំទ្រដល់តុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ គោលដៅចម្បងនៃការគាំទ្ររបស់ EU គឺដើម្បីស្វែងរកការពិត ផ្ដល់យុត្តិធម៌ និងដើម្បីផ្ដល់សិទ្ធិសេរីភាពដល់ជនរងគ្រោះ និងអ្នកដែលនៅរស់រានមានជីវិត ជាពិសេសសិទ្ធិក្នុងការបញ្ចេញមតិ ដែលប្រជាជនកម្ពុជាបានបាត់បង់កាលពីរបបខ្មែរក្រហម។
សហភាពអឺរ៉ុប រួមគ្នាជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ជឿជាក់ថា ការស្វែងយល់ពីអតីតកាល និងការនិយាយពីអតីតកាល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងអនាគតដ៏ល្អប្រសើរ ពោលគឺនៅពេលមាននរណាម្នាក់ ហ៊ាននិយាយប្រាប់ពីរឿងពិតរបស់គេ នឹងមានប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀត ហ៊ាននិយាយដែរ។
ទាក់ទងនឹងរឿងនេះដែរ EU បានផលិតខ្សែវីដេអូខ្លីមួយ ដែលលើកទឹកចិត្តឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម ហ៊ាននិយាយរឿងរ៉ាវនិងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម នៅលើគណនីហ្វេសប៊ុក។ ការធ្វើបែបនេះ គឺដើម្បីជួយជំរុញឲ្យពលរដ្ឋខ្មែរផ្សេងទៀត ហ៊ាននិយាយការពិតដូចគ្នាដែរ។ ខ្សែវីដេអូដដែល ក៏បានស្នើឲ្យប្រិយិមត្ត Tag ទំព័រហ្វេសប៊ុករបស់ EU និងសាលាក្ដីខ្មែរក្រហម ពោលគឺ @eu.cambodia និង @krtribunal ផងដែរ។
សូមមើលវីដេអូនោះដូចខាងក្រោម ដើម្បីស្វែងយល់បន្ថែម៖
អត្ថបទទាក់ទង៖