វិនិយោគិនកូរ៉េ ចង់វិនិយោគលើរោងចក្រផលិតចំណីសត្វមាន់ កសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា
- 2018-08-29 13:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិនិយោគិនកូរ៉េ ចង់វិនិយោគលើរោងចក្រផលិតចំណីសត្វមាន់ កសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា
ចន្លោះមិនឃើញ
លោក Yoon Jun-hyun ប្រធានក្រុមហ៊ុន ACE Food Co.,Ltd. បានលើកឡើងថា លោកមានបំណងវិនិយោគនៅកម្ពុជា លើរោងចក្រចំណីសត្វមាន់ និងកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។
លោកឯកអគ្គរាជទូត បានបង្ហាញពីសក្ដានុពលរបស់កម្ពុជាដែលរាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសំបូរវត្ថុធាតុដើមសម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មសមរម្យផងដែរ។
គួរជម្រាបថា បច្ចុប្បន្ននេះប្រជាជនកូរ៉េ កំពុងប្រើប្រាស់សាច់មាន់ប្រមាណជា ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ ១៥គីឡូក្រាមក្នុងមួយឆ្នាំ។ ហើយកូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់ ៣០ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន ពីបរទេសរួមមាន ប្រេស៊ីល និងអាមេរិក ជាដើម៕
រូបថត៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ