លោក គឹម សុខ ចាកចេញ​ទៅ​ក្រៅ​ប្រទេស ក្រោយ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ

  • 2018-09-02 08:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម បាន​រត់គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់ហើយ កាលពី​ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ​២០១៨ គឺមួយ​ថ្ងៃ​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទា​រលុយសំណង​ជំងឺចិត្ត ៨០០​លាន​រៀល។

បើតាម​ការ​ចុះផ្សាយ​របស់ VoA នៅថ្ងៃ​ទី២កញ្ញា​នេះ ដោយ​ដកស្រង់​ចេញពី​ប្រភព​ដ៏គួរឱ្យ​ទុកចិត្ត ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ឱ្យដឹង​ថា លោក គឹម សុខ និង​កូនស្រី​របស់​លោក​ម្នាក់​ទៀត អាយុ ៦ឆ្នាំ បាន​ភៀសខ្លួន​ដល់​ទី​មាន​សុវត្ថិភាព​ហើយ។ ប៉ុន្តែ​ទោះជា​យ៉ាងណា មិនទាន់មាន​ការ​បញ្ជាក់ពី​លោក គឹម សុខ ផ្ទាល់​នៅឡើយ។

លោក គឹម សុខ (កណ្តាល) ក្រោយពេលត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃទី១៧សីហា ២០១៨
សូម​រំលឹកថា កាលពី​ថ្ងៃទី១៧ ខែ​សីហា លោក គឹម សុខ បាន​រួច​ទោស និង​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​លោក​អនុវត្ត​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ ដោយ​សារ​សម្តេច​ ហ៊ុន សែន ​ប្តឹង​រូប​លោក​ថា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ។

ប៉ុន្តែ​លោក ​គឹម សុខ នៅ​ជាប់​ក្នុង​សំណុំរឿង​មួយ​ទៀត​ពី​ការ​ចោទ​ថា​ រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ​តែ​រកឃាតក​មិន​ឃើញ។ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃ​ទី​២៩​ខែ​សីហា ​អះអាង​ថា ​លោក ​គឹម សុខ នៅ​មិន​ទាន់​បង់ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល ឬស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​ទីមួយ​នោះ។

ជា​ការ​ឆ្លើយ​តបលោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនីហ្វេសប៊ុក​របស់​លោក​ថា ​លោក​គ្មាន​លុយ​សង​សម្តេច ហ៊ុន សែន នោះ​ទេ​ គឺ​មាន​តែ​បេះ​ដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ៕

អត្ថបទទាក់ទង៖ សម្ដេច ហ៊ុន សែន បកស្រាយ​រឿង​ការ​រួចទោស និង​បញ្ជា​ឲ្យ​មេធាវី​តាម​ទា​រលុយ ៨០០​លាន​រៀល

អត្ថបទ៖ សំភី

អត្ថបទថ្មី
;