វ៉ាក់សាំង១មុខដែលនាំចូលពីចិន ត្រូវបានលុបចេញពីបញ្ជីឱសថរបស់ក្រសួង
- 2018-09-08 04:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំង១មុខដែលនាំចូលពីចិន ត្រូវបានលុបចេញពីបញ្ជីឱសថរបស់ក្រសួង
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល បានសម្រេចលុបបញ្ជិកាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កូតលើមនុស្សចំនួន ១មុខ ឈ្មោះ Rabies Vaccine ដែលត្រូវបានផលិតដោយគ្រឹះស្ថានផលិតឱសថ Changchun Changsheng Life Science s Ltd., នៃប្រទេសចិន។ សេចក្ដីសម្រេចនេះ ត្រូវបានចុះកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងបានបញ្ជាក់ថា ការសម្រេចចិត្តលុបបញ្ជិកាវ៉ាក់សាំង Rabies Vaccine នេះ គឺបន្ទាប់ពីអាជ្ញាធរឱសថនៃសាធារណរដ្ឋប្រជាមានិតចិន បានរកឃើញថា វ៉ាក់សាំងដែលត្រូវបាននាំចូលដោយក្រុមហ៊ុន K-Man Pharima Co., Ltd. មានគុណភាពក្រោមកម្រិតស្តង់ដារ។
ក្រសួងបញ្ជាក់ថា នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ចំពោះក្រុមហ៊ុន និងគ្រឹះស្ថានផលិតឱសថដែលពាក់ព័ន្ធ ប្រសិនបើមិនចាត់វិធានការប្រមូលឱសថទាំងនេះ ចេញពីឱសថស្ថាន ឱសថស្ថានរង និងសេវាសុខាភិបាលឯកជនទាំងអស់ទេនោះ៕