ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនដល់៣០នាក់
- 2018-09-08 06:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនដល់៣០នាក់
ចន្លោះមិនឃើញ
តួលេខអ្នកស្លាប់ ដែលបង្កដោយគ្រោះរញ្ជួយដី នៅកោះហុកកៃដូ ភាកខាងជើងប្រទេសជប៉ុន បានកើនដល់ ៣០នាក់ហើយ គិតមកទល់ថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះ ដោយសារការបាក់ដី ដែលបង្កដោយបាត់ភូតធម្មជាតិនេះ។
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មនុស្ស ៤០០នាក់ បានរងរបួស។ ក្រុមអ្នកសង្គ្រោះ ៤ម៉ឺននាក់ត្រូវបានដាក់ពង្រាយ ជាមួយគ្រឿងចក្រសម្រាប់ឈូស សុនខហិតរកជនរងគ្រោះ និងឧទ្ធម្ភាគចក្រចំនួន ៧៥គ្រឿង នៅតំបន់ដែលរងផលប៉ះពាល់។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ថ្លែងថា រដ្ឋាភិបាលជប៉ុននឹងបញ្ចេញមូលនិធិអាសន្ន ដើម្បីនាំយកអាហារ ទឹក សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ និងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង នៅមន្ទីរពេទ្យ។ យ៉ាងហោចណាស់ ផ្ទះចំនួន ៣១០០០ ខ្នង គ្មានទឹកប្រើប្រាស់ ហើយមនុស្ស ១៦០០០នាក់ ត្រូវបានជម្លៀសទៅទីកន្លែងសុវត្ថិភាព៕