ក្រុង​ហាណូយ រង​រំញ័រ​ដោយសារ​គ្រោះ​រញ្ជួយ​ដី ៥,៣​រ៉ិចទ័រ ពី​ព្រំដែន​ចិន

  • 2018-09-10 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​រស់នៅ​ក្នុង​ក្រុង​ហាណូយ ជាពិសេស​នៅ​តាម​អគារ​ខ្ពស់ៗ បាន​បញ្ជាក់​ថា ពួកគេ​មាន​អារម្មណ៍​ញ័រ ដោយសារ​គ្រោះរញ្ជួយ​ដី​ដែល​វាយ​ប្រហារ​នៅ​ខេត្ត Yunnan ជាប់​ព្រំដែន​ចិន-វៀតណាម ហើយ​ធ្វើ​ឲ្យ​ញ័រ​ដល់​ក្រុង​ហាណូយ កាលពី​ថ្ងៃ​សៅរិ៍ ចុង​សប្ដាហ៍​មុន។

ពលរដ្ឋវៀតណាម​ប្រមូលផ្ដុំ​នៅ​អគារ​ ដែល​មាន​កម្មករ​សំណង់​រាប់​រយ​នាក់​នៅ​ជាន់​ទី២៦ ស្រែក​ ពេល​មាន​រំញ័រ/ រូបភាព៖ Vietnam Express
ក្នុង​នោះ កម្មករ​សំណង់​រាប់​រយ​នាក់​នៅ​ជាន់​ទី២៦ នៃ​អគារ​មួយ​ក្នុង​ក្រុង​ហាណូយ បាន​ស្រែក​នៅ​ពេល​មាន​រំញ័រ និង​បាន​ប្រញាប់​ចាកចេញ​ពី​អគារ​នោះ​ទេ​ភ្លាមៗ។ ក្រោយ​ហេតុការណ៍​នេះ អាជ្ញាធរ​វៀតណាម​បាន​បិទ​តំបន់​នោះ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ទៅ​ទីនោះ​ទេ។

ចំណែក​លោក Ha Trong Hai មន្រ្តី​ជាន់​ខ្ពស់​ខេត្ត Lai Chau ដែល​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា ខាង​រដ្ឋបាល​ខេត្ត​​បាន​ទទួល​ព័ត៌មាន​ពី​គ្រោះរញ្ជួយ​ដី និង​មាន​អារម្មណ៍​ញ័រ ប៉ុន្ដែ​ពុំ​មាន​ការ​បំផ្លាញ​ណាមួយ​នោះ​ទេ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;