សម្តេច ហ៊ុន សែន ជួបក្រុមហ៊ុនចិនចំនួន២ និងលេខាបក្សខេត្តក្វាងស៊ី នៅរសៀលនេះ
- 2018-09-10 06:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ជួបក្រុមហ៊ុនចិនចំនួន២ និងលេខាបក្សខេត្តក្វាងស៊ី នៅរសៀលនេះ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១០ ខែកញ្ញានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគចិនដែលរួមមានក្រុមហ៊ុន ហ៊ូវ៉េដែល កំពុងវិនិយោគលើវិស័យទូរគមនាគមន៍នៅកម្ពុជា ក្នុងការតខ្សែកាប្លិក្រោមបាតសមុទ្រនិងជំរុញបច្ចេកវិទ្យា E-Govorvement និង E-Commerce ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ។
បន្ទាប់មកសម្តេចនាយករដ្ឋមន្រ្តីនឹងអនុញ្ញាតឲ្យក្រុមហ៊ុន គួនហុង របស់ខេត្តក្វាងស៊ី ដែលបានវិនិយោគបង្កើតរោងចក្រកែច្នៃស្រូវអង្ករនៅផ្លូវជាតិលេខ៥ លើផ្ទៃដីប្រមាណ ៨ហិចតា ហើយដែលបានកែច្នៃអង្ករសម្រាប់នាំចេញ និងផ្គត់ផ្គង់ទីផ្សារកម្ពុជាដែលមានសមត្ថភាពកែច្នៃក្នុង ១ថ្ងៃ ១៥០០តោន ពិសេសនាំចេញទៅប្រទេសចិន។
នេះបើតាមលោកស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនពេលចេញដំណើរទៅប្រទេសចិន នៅថ្ងៃទី១០ ខែកញ្ញា ២០១៨នេះ។
នៅល្ងាចថ្ងៃដដែលនេះ សម្តេច ហ៊ុន សែន នឹងអនុញ្ញាតឲ្យគណៈប្រតិភូខេត្តក្វាងស៊ី ដឹកនាំដោយលេខាបក្សខេត្តក្វាងស៊ីលោក លូ ស៊ីនសេវ ចូលជួបសម្ដែងការគួរសម និងបន្ទាប់មកលោក លូ ស៊ីនសេវ រៀបចំពិធីជប់លៀងជូនសម្តេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។
សូមបញ្ជាក់ថា នៅម៉ោងប្រមាណជា ១២:១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី ប្រទេសចិនហើយ ដើម្បីចូលរួមបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៥ ដែលកម្ពុជាជាប្រទេសកិត្តិយស៕