ស៊ី ជីនពីង អំពាវនាវ​ឲ្យ​គោរព​គ្រូបង្រៀន និង​តម្លៃ​អប់រំ

  • 2018-09-10 07:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​អំពាវនាវ​ឲ្យ​បក្ស​កុម្មុយនិស្ដ​ចិន និង​សង្គម លើក​កម្ពស់​តម្លៃ​សង្គម​នៃ​ការ​គោរព​គ្រូបង្រៀន និង​តម្លៃ​អប់រំ។ ការ​អំពាវនាវ​របស់​លោក ស៊ី ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​ជាតិ​ស្ដី​ពី​ការ​អប់រំ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨​នេះ ហើយ​ក៏​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​លើក​ទី៣៤ នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ថ្លែង​ក្នុងសន្និសីទ​ជាតិ​ស្ដី​ពី​ការ​អប់រំ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨​នេះ/ រូបភាព៖ Xinhua
ក្នុង​នាម​គណកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ដ​ចិន លោក ស៊ី បាន​សម្ដែង​ការ​អបអរសាទរ និង​គោរព​ដល់​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ចិន។

លោក ស៊ី បាន​សង្កត់​ធ្ងន់​ថា ការ​លើក​កម្ពស់​តម្លៃ​ផ្នែក​នយោបាយ សង្គម និង​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន នឹង​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​នឹង​កិត្យានុភាព​របស់​ពួកគេ និង​ធ្វើ​ឲ្យ​ការ​ចែករំលែក​កាន់​តែ​ប្រសើរ​ឡើង ទៅ​កាន់​បក្ស និង​ប្រជាជន តាមរយៈ​ការ​ផ្ទេរ​ចំណេះដឹង និង​ការ​អប់រំ​មនុស្ស៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;