ក្រសួងស្នើឱ្យបក្សហ៊្វុនស៊ិនប៉ិច ធ្វើតាមលក្ខន្តិកៈ ក្នុងការតែងតាំងបុត្រច្បងសម្តេចក្រុមព្រះ
- 2018-09-10 10:04:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងស្នើឱ្យបក្សហ៊្វុនស៊ិនប៉ិច ធ្វើតាមលក្ខន្តិកៈ ក្នុងការតែងតាំងបុត្រច្បងសម្តេចក្រុមព្រះ
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ពិនិត្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ក្នុងការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្ស។ នេះបើតាមលិខិតដែលសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១០កញ្ញានេះ។
សូមរំលឹកថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ គណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចតែងតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទី។ ព្រះអង្គម្ចាស់ដែលត្រូវជាបុត្រច្បងសម្តេចក្រុមព្រះ អង្គនេះ មានភារកិច្ចដឹកនាំ ចាត់ចែង សម្រេចរាល់ការងារគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលអវត្តមានសម្តេចក្រុមព្រះ ក្នុងពេលសម្រាកព្យាបាលជំងឺ។ ព្រះប្រធានស្ដីទី ក៏មានសិទ្ធសម្រេចកែសម្រួល ផ្លាស់ប្ដូរ តែងតាំងសមាសភាពនានា តាមការចាំបាច់ និងមានសិទ្ធិអនុវត្តរាល់ការងារផ្សេងៗផងដែរ៕
អត្ថបទទាក់ទង៖ គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទី