តុលាការព្រហ្មទណ្ឌអន្តរជាតិ ឆ្លើយតបនឹងការគំរាមដាក់ទណ្ឌកម្មរបស់អាមេរិក
- 2018-09-11 09:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការព្រហ្មទណ្ឌអន្តរជាតិ ឆ្លើយតបនឹងការគំរាមដាក់ទណ្ឌកម្មរបស់អាមេរិក
ចន្លោះមិនឃើញ
តុលាការព្រហ្មទណ្ឌអន្តរជាតិបានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ២០១៨នេះថា តុលាការនឹងបន្ដធ្វើការរបស់ខ្លួនដោយគ្មានរុញរានោះទេ។ ការប្រកាសនេះ គឺក្រោយលោក John Bolton ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកបានគំរាមដាក់ទណ្ឌកម្ម ប្រសិនបើតុលាការនេះស៊ើបអង្កេតលើជនជាតិអាមេរិកណា ពាក់ព័ន្ធនឹងឧក្រឹដ្ឋកម្មសង្រ្គាមនៅប្រទេសអាហ្វហ្គានីស្ថាន។
តុលាការបញ្ជាក់ថា តុលាការគឺជាស្ថាប័នឯករាជ្យ និងមិនលំអៀង ដោយមានប្រទេសគាំទ្រចំនួន១២៣។ តុលាការបញ្ជាក់ថា "តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាតុលាការនៃច្បាប់ នឹងបន្ដធ្វើការរបស់ខ្លួនដោយគ្មានរុញរានោះទេ ដោយយោងតាមគោលការណ៍នានា និងយោបល់គ្រប់ជ្រុងជ្រោយនៃនីតិរដ្ឋ"៕
អត្ថបទទាក់ទង៖ អាមេរិកគំរាមចាប់ខ្លួនចៅក្រមតុលាការព្រហ្មទណ្ឌអន្ដរជាតិ