អគ្គនាយកថ្មី ៣រូបនៃក្រសួងមហាផ្ទៃ ចូលកាន់តំណែងជាផ្លូវការព្រឹកនេះ
- 2018-09-12 02:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកថ្មី ៣រូបនៃក្រសួងមហាផ្ទៃ ចូលកាន់តំណែងជាផ្លូវការព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្រសួងមហាផ្ទៃ បានធ្វើពិធីប្រកាសចូលកាន់តំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានចំនួន ៣ របស់ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី។
អគ្គនាយកថ្មី ទាំង ៣រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី១ ខែកញ្ញា ត្រាស់បង្គាប់តែងតាំង រួមមាន៖
១. នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ជំនួសនាយឧត្តមសេនីយ៍ សុខ ផល)
២. នាយឧត្តមសសេនីយ៍ កង សុខន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញានកម្ម (ជំនួសនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា)
៣. លោក សេង យូអ៊ាន់ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ (ជំនួសលោកឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិទ្ធ)