មនុស្ស​ជាង​៤លាន​នាក់ នៅ​ហ្វីលីពីន កំពុង​ប្រឈម​នឹង​ព្យុះ "មង្ឃុត"

  • 2018-09-14 03:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ប្រមាណ​ជាង ៤លាន​នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន កំពុង​ប្រឈម​មុខ​នឹង​ព្យុះ "មង្ឃុត" ពោលគឺ​ពួកគេ ស្ថិតក្នុង​តំបន់​ដែលព្យុះ​ទីហ្វុង​នេះ​ឆ្លងកាត់។ កាលពី​ថ្ងៃទី១៣​កញ្ញា​ម្សិលមិញ អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់​ចេញពី​ផ្លូវ​របស់​ព្យុះនេះ​រួច​មកហើយ។

បើតាម​ការ​ចុះផ្សាយ​របស់ CNN ឱ្យដឹង​ថា ព្យុះ "មង្ឃុត" បាន​ក្លាយជា​ព្យុះ​ដ៏ខ្លាំង​បំផុត​ក្នុងឆ្នាំ​២០១៨​នេះ ដែលមាន​ល្បឿន​ខ្យល់​ដល់ ២៨៥​គីឡូម៉ែត្រ​ក្នុង១​ម៉ោង គិតត្រឹម​ថ្ងៃទី១២​កញ្ញា។

ហ្វីលីពីន ដែលទទួលរងគ្រោះពីខ្យល់ព្យុះនាពេលកន្លងមក (វិបសាយ៖ Actionaid)
មន្រ្តី​ឧតុនិយម​ហ្វីលីពីន​បាន​ព្យាករ​ថា ព្យុះនេះ​នឹង​វាយប្រហារ​ខេត្ត​ភាគឦសាន Cagayan នៅថ្ងៃទី​១៥កញ្ញា​ស្អែកនេះ។ វានឹង​នាំមក​នូវ​ភ្លៀងធ្លាក់​ខ្លាំង ដែលអាច​បង្ក​ជាការ​បាក់ដី និង​កើតមាន​គ្រោះ​ទឹកជំនន់​ផងដែរ។

ក្រៅពី​នេះ ខេត្តចំនួន​២៥ នៃ​កោះ Luzon ប្រទេស​ហ្វីលីពីន ក៏រង​ការ​ព្រមាន​ពីខ្យល់​ព្យុះ​នេះដែរ។ ចំណែក​ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស និង​សមុទ្រ ត្រូវបាន​រឹត​បន្តឹង។

ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ខាងកើត និង​អាគ្នេយ៍ ដោយ​រួមទាំង​កម្ពុជា​ផង បាន​ចេញ​សេចក្តីជូន​ដំណឹង​ដល់​ប្រជាជន​របស់​ខ្លួន ដោយ​ព្រមាន​អំពី​ឥទ្ធិពលនៃ​ព្យុះ "មង្ឃុត" និង​ព្យុះ​មួយទៀត​ឈ្មោះ "បារីចាត"៕

អត្ថបទទាក់ទង៖ ព្យុះ "មង្ឃុត" និង​ព្យុះ "បារីចាត" នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ទូទាំង​ប្រទេស

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;