ម្ចាស់​មេដាយ​មាស Asian Games ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម

  • 2018-09-15 07:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ សាលី អ៊ូមើត និង​កីឡាការិនី ខាន់ ចេសា ​ត្រូវ​បាន​ផ្ដល់​រង្វាន់​ប្រាក់​លើក​ទឹក​ចិត្ត ពី​លោក ថាង ហ្គោដុន អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ឈ្នះ​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) ឆ្នាំ២០១៨ នា​ពេល​កន្លង​ទៅ​។

កីឡាករ សាលី អ៊ូមើត ទទួល​បាន៖

៨០០០ ដុល្លារ៖ សម្រាប់​មេដាយ​មាស ១​គ្រឿង ពី​ប្រភេទ​កីឡា​ម៉ូតូ​ទឹក វិញ្ញាសា Ski Modified

៣០០០ ដុល្លារ​៖ សម្រាប់​មេដាយ​សំរឹទ្ធ ១​គ្រឿង លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​ដដែល វិញ្ញាសា Runabout 1100 Stoke 

កីឡា​ការិនី ខាន់ ចេសា ទទួល​បាន៖

៨០០០ ដុល្លារ៖ សម្រាប់​មេដាយ​មាស ១គ្រឿង លើ​ប្រភេទ​កីឡា ជូជិតស៊ូ (Ju-Jitsu)៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;