ណាហ្គាវើល ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ដោយសល់១ប្រកួតក្នុងដៃ
- 2018-09-24 01:42:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ដោយសល់១ប្រកួតក្នុងដៃ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់លីគ ណាហ្គាវើល បានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ២-១ ក្នុងសប្ដាហ៍ទី២១។ ជ័យជម្នះនេះ មានន័យថា បឹងកេតដែលជាក្រុមការពារតំណែងជើងឯក បានត្រឹមឈរនៅលេខ២ បន្ទាប់ពីស្មើជាមួយ អង្គរថាយហ្គឺរ ដោយលទ្ធផល ២-២ នៅទឹកដីខេត្តសៀមរាប កាលពីម្សិលមិញ។
សូមបញ្ជាក់ថា ក្នុងការប្រកួតបន្ទាប់ ណាហ្គាវើល ត្រូវប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅចុងសប្ដាហ៍នេះ៕