មេទ័ព​ទាំង ១៧រូប នៃ​កង​យោធពល​ខេមរ​ភូមិន្ទ

  • 2018-09-27 08:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពី​ដើម​ខែកញ្ញា​កន្លងទៅ ជំនួស​​លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលត្រូវ​បាន​តែងតាំង​ជាទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ក្នុង​រាជរដ្ឋាភិបាល​ អាណត្តិ​ទី៦ នេះ។

ដូចគ្នា​នេះដែរ នាយ​ឧត្តម​សេនីយ៍ គន់ គីម និង នាយ​ឧត្តម​សេនីយ៍ មាស សុភា ដែល​ជា​អគ្គ​មេបញ្ជាការ​រង ក៏បាន​ផ្លាស់ទៅ​កាន់​តួនាទី​ក្នុងរាជរដ្ឋាភិបាល​ ពោល​គឺ​ជា​ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ដូច​លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែរ។

បច្ចុប្បន្ន កង​យោធពលខេមរភូមិន្ទ មាន​អគ្គ​មេបញ្ជាការ​មួយរូប និង​អគ្គ​មេបញ្ជាការ​រង ចំនួន ១៦រូប ដែល​មាន​ដូចខាងក្រោម៖

១. នាយ​ឧត្ដមសេនីយ៍ វងស្ស ពិសេន អគ្គ​មេបញ្ជាការ ទទួល​ខុសត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ ទទួលប​ន្ទុក​គ្រប់គ្រង​ដឹកនាំ​បញ្ជាការ​ងារ​រួម របស់​កង​យោធពលខេមរភូមិន្ទ។

២. នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយ​សេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ហ្វឹកហ្វឺន ទទួល​ខុសត្រូវ​ចំពោះ​មុខ​អគ្គ​មេបញ្ជាការ លើ​ការ​ដឹកនាំ​ចាត់ចែង​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង​ក្នុង​ឋានៈ​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី ពេល​អគ្គ​មេបញ្ជាការ​អវត្តមាន​ផ្ទេរសិទ្ធិ​ជូន ព្រមទាំង​ទទួល​បន្ទុក​លើ​ការងារ​ទីចាត់ការ​ហ្វឹកហ្វឺន និង​បណ្ដាសាលា​ចំណុះ​អគ្គ​បញ្ជាការដ្ឋាន។

នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
៣. នាយ​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ទទួល​បន្ទុក​លើការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។

៤. នាយ​ឧត្ដមសេនីយ៍ ទៀ វិញ អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​កងទ័ព​ជើងទឹក ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ព​ជើងទឹក។

នាយ​ឧត្ដមសេនីយ៍ ទៀ វិញ អគ្គ​មេបញ្ជការ​រង នៃកងយោធពលខេមរភូមិន្ទ

៥. នាយ​ឧត្ដមសេនីយ៍ សឹង សំណាង អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​កងទ័ព​ជើង​អាកាស ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ព​ជើង​អាកាស និង​បញ្ជាការដ្ឋាន​ការពារ​អាកាស​អគ្គ​បញ្ជាការដ្ឋាន។

នាយ​ឧត្ដមសេនីយ៍ សឹង សំណាង អគ្គ​មេបញ្ជការ​រង នៃកងយោធពលខេមរភូមិន្ទ

៦. នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

៧. នាយ​ឧត្ដមសេនីយ៍ ហ៊ឹង ប៊ុនហៀង អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​ ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស។

៨. នាយ​ឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជាការដ្ឋាន។

៩. នាយ​ឧត្ដមសេនីយ៍ ណុប រតនា អគ្គ​មេបញ្ជការ​រង មេបញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើងធំ ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​បញ្ជាការដ្ឋានកាំភ្លើង​ធំ អគ្គ​បញ្ជាការដ្ឋាន។

១០. នាយ​ឧត្ដមសេនីយ៍ វង្ស វាសនា អគ្គ​មេបញ្ជការ​រង នាយក​ទីចាត់ការ​កលយុទ្ធ ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​ទីចាត់ការ​កលយុទ្ធ ទីចាត់ការ​ការពារ​គីមីសាស្រ្ដ ទីចាត់ការ​បំភ័ន្តអក្ខរ និង​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ អគ្គ​បញ្ជាការដ្ឋាន។

១១. នាយ​ឧត្ដមសេនីយ៍ ឈិន ចាន់ពណ៌ អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​សេនាធិការដ្ឋាន កង​អន្តរាគមន៍​ និង​បញ្ជាការដ្ឋាន​រថក្រោះ។

១២. នាយ​ឧត្ដមសេនីយ៍ គឹម ប៊ុនថាន អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​ទីចាត់ការ​ការពារ​ព្រំដែន។

នាយ​ឧត្ដមសេនីយ៍ គឹម ប៊ុនថាន អគ្គ​មេបញ្ជការ​រង នៃកងយោធពលខេមរភូមិន្ទ

១៣. នាយ​ឧត្ដមសេនីយ៍ គៀង សាវុធ អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្រ្ដ​យោធា និង​ក្រុម​ការងារ​ស្រាវជ្រាវ​យុទ្ធសាស្រ្ដ​យោធា។

១៤. នាយ​ឧត្ដមសេនីយ៍ អ៊ុង សំខាន់ អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​ទីចាត់ការ​ឃោសនា-ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ។

១៥. នាយ​ឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​ទីចាត់ការ​ផែនការ ទីចាត់ការ​ចលនូប្បត្ថម្ភ ទីចាត់ការ​បច្ចេកទេស និង​ទីចាត់ការ​សុខាភិបាល។

១៦. នាយ​ឧត្ដមសេនីយ៍ អ៊ុយ សារិន អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​ទីចាត់ការ​អភិវឌ្ឍន៍។

១៧. នាយ​ឧត្ដមសេនីយ៍ ម៉ី មនដារី អគ្គ​មេបញ្ជការ​រង ទទួល​បន្ទុក​លើ​ការងារ​យេនឌ័រ។

សូមបញ្ជាការ​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ​ខាងលើ​នេះ មាន​ចែង​ក្នុង​សេចក្ដី​សម្រេច​របស់​អគ្គ​បញ្ជាការដ្ឋាន ចុះ​ហត្ថលេខា​ដោយ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន កាលពី​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;