មេធាវី ស្នើសុំឱ្យដោះស្រាយតាមផ្លូវនយោបាយ ដើម្បីដោះលែងលោក កឹម សុខា
- 2018-10-31 01:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវី ស្នើសុំឱ្យដោះស្រាយតាមផ្លូវនយោបាយ ដើម្បីដោះលែងលោក កឹម សុខា
ចន្លោះមិនឃើញ
ក្រុមមេធាវីលោក កឹម សុខា កំពុងពិនិត្យមើលសំណុំរឿងលោក កឹម សុខា និងភស្ដុតាងផ្សេងៗ នឹងដាក់ទៅតុលាការ ដើម្បីដោះបន្ទុកកូនក្ដីរបស់ខ្លួន។ ទោះជាយ៉ាងនេះក្ដី ក្រុមមេធាវីបញ្ជាក់ថា មានតែការដោះស្រាយតាមផ្លូវនយោបាយទេ ទើបអាចឲ្យលោក កឹម សុខា មានសេរីភាពឡើងវិញបានឆាប់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
លោកមេធាវី ផែង ហេង មានប្រសាសន៍ថា សំណុំរឿងលោក កឹម សុខា គឺទាក់ទងនឹងរឿងនយោបាយ ដែលរឿងនេះលោកទទួចឲ្យអ្នកនយោបាយនៃគណបក្សទាំងពីរដោះស្រាយតាមផ្លូវនយោបាយដូចដែលអ្នកនយោបាយខ្មែរធ្លាប់បានធ្វើ ឬដោះស្រាយកន្លងមក។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសួរអំពីការដោះស្រាយករណីលោក កឹម សុខា តាមផ្លូវនយោបាយនេះបានទេ កាលពីថ្ងៃទី២៩ តុលា។ ប៉ុន្តែលោក សុខ ឥសាន ធ្លាប់ឲ្យដឹងកន្លងមកថា សំណុំរឿងលោក កឹម សុខា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ និងមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
សូមរំលឹកថា កាលពីព្រឹកទាបភ្លឺថ្ងៃ១០កញ្ញា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ លោកត្រូវបានដឹកមកដល់គេហដ្ឋានរបស់លោកវិញនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការសម្រេចដោះលែងនេះ ដោយផ្អែកលើហេតុផលខាងសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ។
យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែកញ្ញាថា លោក កឹម សុខា មិនទាន់បានរួចទោសទាំងអស់ទេ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណោះ ដោយបារម្ភខ្លាចលោកមានគ្រោះថ្នាក់សុខភាពក្នុងពន្ធនាគារ ពោលគឺធ្វើឡើងក្នុងគោលដៅមនុស្សធម៌៕
អត្ថបទទាក់ទង៖