កប៉ាល់​ដឹក​អ្នកដំណើរ បុក​ដង​សន្ទួច​កំពង់ផែ បង្ក​ជា​អគ្គិភ័យ

  • 2018-11-01 01:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​ដឹក​អ្នកដំណើរ​ដ៏ធំ​មួយ​បាន​ទៅ​បុក​ដង​សន្ទួច​កំពង់ផែ បណ្ដាល​ឲ្យ​ដង​សន្ទួច​នោះ​បាក់ និង​បង្ក​ជា​ការ​ផ្ទុះ ឆាបឆេះ​កំពង់ផែ​ក្នុង​ក្រុង Barcelona របស់​អេស្ប៉ាញ។ ការណ៍​ដែល​កប៉ាល់​នេះ​ទៅ​បុក​ដង​សន្ទួច​សម្រាប់​ស្ទួច​ដង​កុងតឺន័រ​នេះ ដោយសារ​តែ​កម្លាំង​ខ្យល់បោកបក់ខ្លាំង។

រូបភាព៖ RT

តាមរយៈ​វីដេអូ​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ បង្ហាញ​ថា កម្មករ​កំពង់ផែ​បាន​នាំគ្នា​រត់​ចេញពី​កំពង់ផែ នៅពេល​កប៉ាល់​ដ៏ធំ​នោះ​បុក​ដង​សន្ទួច និង​បង្ក​ជា​អគ្គភ័យ។

មន្រ្តី​កំពង់ផែ​ក្រុង Barcelona បញ្ជាក់​ថា ពុំមាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ប៉ុន្ដែ​វាគឺ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់៕

វីដេអូកប៉ាល់​ដឹក​អ្នកដំណើរ បុក​ដង​សន្ទួច​កំពង់ផែក្នុង​ក្រុង Barcelona

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;