ហេតុអ្វី​បាន​ជា​គេ​ហៅថា​ "ល្ខោន​ខោល​វត្ត​ស្វាយអណ្ដែត"?

  • 2018-11-28 08:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្ត​ស្វាយ​អណ្ដែត មាន​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្ត​ស្វាយ​អណ្ដែត មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ ដោយ​សារ​តែ​វត្ត​នេះ មាន​វង់ល្ខោន​ខោល​ផ្ទាល់ខ្លួន ដែល​គេ​ហៅថា "ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត"។ ជារៀងរាល់​ឆ្នាំ គេ​តែង​ធ្វើ​ពិធី​សំពះ​គ្រូ លៀង​មេមត់បង់បត់​ សុំ​សេចក្ដីសុខ​ដល់​កូន​សិស្ស​​ល្ខោន​ខោល និង​អ្នក​ស្រុក​អ្នក​ភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយ​​ពិ​ធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការ​ព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំ​ណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែលនឹងកំណើតរាជធានីភ្នំពេញដែរ (ប្រភព​ទំព័រ "ភាណីរូបិនី")។

វត្ត​ស្វាយ​អណ្ដែត
រោង​ល្ខោន​ខោល​នៅ​ក្នុង​វត្ត​ស្វាយ​អណ្ដែត (រូបភាព៖ ភាណីរូបិនី)
ពិធីហោមរោងល្ខោនខោល វត្តស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)
សម្ភារៈ​សម្ដែង​ល្ខោន​ខោល នៅ​ក្នុង​វត្ត​ស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)

អត្ថបទទាក់ទង៖ ប្រទេសអាស៊ាន ៥ ស្នើ​ទៅ UNESCO ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;