ទស្សនា​ទិដ្ឋភាព ចាន់ រតនា ហ្វឹកហាត់ត្រៀម​ប្រកួត​នៅ ONE Championship

  • 2018-11-29 04:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​​គុនខ្មែរ ចាន់ រតនា នឹង​ប្រកួត​ក្បាច់គុន​ចម្រុះ ទល់នឹង​កីឡាករ​ជើងខ្លាំង​មិន​ដែល​ចាញ់រ​បស់​ឥណ្ឌូណេស៊ី Abro Fernandes នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

នៅ​មុន​ការ​វិល​ត្រឡប់​ចូល​ប្រកួត​ជាថ្មី​ក្នុង​ទ្រុង​ MMA នេះ ចាន់ រតនា បាន​ហ្វឹកហាត់​យ៉ាងខ្លាំង ពោល​គឺ​តាំង​ពី​ទទួល​ដំណឹង​ពីការ​ប្រកួត កាលពី​​ដើម​ខែវិច្ឆិកា​មកម្ល៉េះ។ ក្រៅ​ពី​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ MMA ជាមួយ​គ្រូបង្វឹក Lorenzo Lanzafame កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​​ជំរំ​ភៀស​ខ្លួន​​ជាយដែន​ខ្មែរ-ថៃ​រូបនេះ ក៏បាន​ហ្វឹកហាត់​ប្រដាល់​សាកល​ជាមួយ​អតីត​កីឡាករ​ជម្រើសជាតិ​ប្រដាល់​សាកល​កម្ពុជា វ៉ែន រដ្ឋាផងដែរ។

ចង់ដឹង​ថា រតនា ហ្វឹកហាត់​យ៉ាងណានោះ សូមទស្សនា​ទិដ្ឋភាព​នៅក្លឹប Selapak ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;