អាជ្ញាធរខេត្តកោះកុង ចុះរុះរើស្លាកផ្សព្វផ្សាយ សរសេរជាភាសាបរទេស
- 2018-12-07 07:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តកោះកុង ចុះរុះរើស្លាកផ្សព្វផ្សាយ សរសេរជាភាសាបរទេស
ចន្លោះមិនឃើញ
លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដឹកនាំក្រុមការងារចម្រុះ ចុះបញ្ជាឲ្យម្ចាស់អាជីវកម្មធ្វើការរុះរើជាបន្ទាន់ស្លាកផ្សព្វផ្សាយសរសេរជាភាសាបរទេស ចំនួន៣។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង។
ក្នុងនោះ អាជ្ញាធរខេត្តកោះកុងកំណត់ត្រឹមល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ជាកំហិត ឲ្យម្ចាស់អាជីវកម្មធ្វើការរុះរើស្លាកផ្សព្វផ្សាយសរេសេរជាភាសាបរទេស ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អាជ្ញាធរខេត្តកោះកុងក៏បានណែនាំផងដែរថា បើចង់លើកស្លាកផ្សព្វផ្សាយ ត្រូវសរសេរអក្សរភាសាខ្មែរខាងលើ ហើយភាសាបរទេសត្រូវមានទំហំតូចជាងពាក់កណ្ដាល នៃអក្សរភាសាខ្មែរ៕