លោក ឈាង វុន ពន្យល់ករណីលោក កឹម សុខា ពាក់ព័ន្ធវិសោធនកម្មច្បាប់គណបក្សនយោបាយ
- 2018-12-11 07:39:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឈាង វុន ពន្យល់ករណីលោក កឹម សុខា ពាក់ព័ន្ធវិសោធនកម្មច្បាប់គណបក្សនយោបាយ
ចន្លោះមិនឃើញ
លោក ឈាង វុន ប្រធានគណៈកម្មាការទី៥ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពន្យល់ថា "ករណីលោក កឹម សុខា គឺករណីរបស់គាត់ហ្នឹង មានពីរ។ ទីមួយ ការចោទប្រកាន់ពីទោសក្បត់ជាតិ ពីការឃុបឃិតជាមួយបរទេស គេយកច្បាប់ព្រហ្មទណ្ឌមកអនុវត្ត និងទីពីរ គាត់ជាប់ក្នុងនាមជាអ្នកដឹកនាំរបស់គណបក្សនយោបាយ ដែលត្រូវបានឃាត់សិទ្ធិនយោបាយប្រាំឆ្នាំ"។
ការបញ្ជាក់របស់លោក ឈាង វុង ដូច្នេះ បានធ្វើឡើងក្នុងសន្និសីទ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោកបានពន្យល់ថា ច្បាប់ដែលសភាកំពុងតែធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺកែឲ្យសមាជិកអ្នកនយោបាយទាំងអស់ នៃគណបក្សនយោបាយណាក៏ដោយ ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ។ ហើយការធ្វើវិសោធនកម្មនេះ គឺធ្វើសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់៕
អត្ថបទទាក់ទង៖ រដ្ឋសភា ប្រជុំអនុម័តបើកផ្លូវឲ្យអតីតមន្ត្រី CNRP មានសិទ្ធិធ្វើនយោបាយវិញ នៅថ្ងៃ១៣ ខែធ្នូ