​ក្រសួង​​ណែនាំ៣​ចំណុច ទាក់ទង​នឹង​ការ​​ទៅ​កម្សាន្ត​ខេត្ត​ត្រាត ប្រទេស​ថៃ នៅ​បុណ្យ​សមុទ្រ

  • 2018-12-11 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ពិធី​បុណ្យ​សមុទ្រ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦​ធ្នូ​ខាងមុខ ក្រសួង​ទេសចរណ៍​បាន​ចេញ​ការ​ណែនាំ ៣​ចំណុច ចំពោះ​ភ្ញៀវទេសចរ ដែល​មាន​បំណង​ឆ្លង​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និងលោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន (
ក្រោយ​កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ នៅ​សាលា​ខេត្ត​កោះកុង​ កាលពី​ថ្ងៃ​ទី​១០​ធ្នូ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​ ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ដូច​ខាងក្រោម៖
  • ​ត្រូវ​យក​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

  • ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត​ និង​ប័ណ្ណ​បើក​បរ បើ​ចង់​បើក​រថយន្ត​ចូល​ខ្លួន​ឯង​

  • ត្រូវ​យក​រូបថត​តាម​​ បើ​មាន​ក្មេង​តូច​ៗ​ទៅ​ជាមួយ

លោក​រដ្ឋមន្ត្រី​បន្ត​ថា ពលរដ្ឋ​មិន​ចាំបាច់​មាន​លិខិត​ឆ្លងដែន​ក៏បាន (តែ​បើ​មាន​លិខិត​ឆ្លងដែន ក៏គួរ​យក​តាម​ផង កាន់​តែ​ងាយស្រួល​)​។

លោក​ស្រី​ មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​បញ្ជាក់​ជាមួយ​គ្នា​នោះ​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​បើក​រថយន្ត​របស់​ខ្លួន​ទៅ​ផ្ទាល់​ទេ ក៏​អាច​ផ្ញើ​រថយន្ត​នៅ​វត្ត​ចាំ​យាម ក្បែរ​ព្រំដែន​កម្ពុជា-ថៃ​បាន ហើយ​គេ​នឹង​មាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀត​ផង។ ក្រៅពី​នេះ បើ​ប្រជាពលរដ្ឋ​ចង់​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​នៅ​ខ្លងយ៉ៃ ឬ​ទីរួមខេត្ត​ត្រាត​ ក៏​បាន​ដែរ ដែល​មាន​តម្លៃ​សមរម្យ។ ខេត្ត​បាន​រៀបចំ​បញ្ជរ​ព័ត៌មាន​នៅ ៣ទីតាំង​ រួមមាន​៖

១. រង្វង់​មូល​គល់​ស្ពាន​កោះកុង ២. នៅ​វត្ត​ចាំយាម ៣. នៅ​ច្រក​ទ្វារ​​អន្តរជាតិ​ចាំ​យាម។

ក្រសួង​ បាន​ផ្ដល់​លេខ​ទូរសព្ទ​ទំនាក់ទំនង​កក់​បន្ទប់ និង​ទំនាក់ទំនង​ព័ត៌មាន ​ផ្ទះសំណាក់ សណ្ឋាគារ និង​ទីតាំង​កម្សាន្ត គឺ 016-444-938/016-444-937 ។

ជាមួយ​នឹង​ការ​រំពឹង​ទុក​ថា ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល យ៉ាង​តិច ៩ម៉ឺន​នាក់​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោកស្រី​ មិថុនា ភូថង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ចូលរួម​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​នេះ​ ឲ្យ​បាន​ច្រើន​កុះករ​។

ទន្ទឹម​នឹង​នោះ ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កោះកុង​ ក៏​បាន​សហការ​គ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ទៀត សម្រាប់​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​ផងដែរ​ដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូទេសចរណ៍​ឆាយ​អារ៉ែង តាតៃ ព្រៃ​កោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន​ចេតិយ​ឃុនឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ផងដែរ​៕

រូបថត៖ រដ្ឋបាលខេត្តកោះកុង

អត្ថបទទាក់ទង​ ផ្លូវបំបែក​ស្រែអំបិល-​ទីរួមខេត្ត​កោះកុង ​ត្រូវ​បាន​បញ្ចប់​ការជួសជុល​ហើយ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;