ព្រិលធ្លាក់នៅក្នុងស្ថានទូតអាមេរិក នារាជធានីភ្នំពេញ កាលយប់មិញនេះ
- 2018-12-14 03:53:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រិលធ្លាក់នៅក្នុងស្ថានទូតអាមេរិក នារាជធានីភ្នំពេញ កាលយប់មិញនេះ
ចន្លោះមិនឃើញ
ព្រិលបានធ្លាក់ចុះមក នៅក្នុងបរិវេណស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ។ វាគឺជាព្រិលសិប្បនិមិត្ត ដែលស្ថានទូតអាមេរិកបានបង្កើតឡើង ដើម្បីអបអរពិធីបុណ្យណូអែល ដែលឈានចូលមកដល់ នាពេលឆាប់ៗខាងមុខ។
កម្មវិធីអបអរពិធីបុណ្យណូអែលនេះ ត្រូវបានស្ថានទូតអាមេរិក រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យបុគ្គលិកស្ថានទូត រួមទាំងក្រុមគ្រួសាររបស់ពួកគេ បានជួបជុំគ្នាសប្បាយរីករាយ មុនរដូវឈប់សម្រាករបស់អាមេរិកមកដល់។ មិនខុសពីឆ្នាំមុនៗនោះទេ ស្ថានទូត បានរៀបចំជាភ្លើងពណ៌ លោតតាមចង្វាក់ភ្លេងណូអែល និងមានការបាញ់ព្រិលសិប្បនិមិត្ត ប្រៀបដូចព្រិលមែនទែនដែលកំពុងធ្លាក់នារដូវបុណ្យណូអែលនៅសហរដ្ឋអាមេរិកដែរ។ អ្នកចូលរួមដែលមានប្រមាណ ៥០០នាក់ បានថតយកទិដ្ឋភាពដ៏ស្រស់ស្អាតនេះ រីឯកុមារាកុមារី ដែលបានថតលេងជាមួយតាណូអែលរួចហើយនោះ ក៏បាននាំគ្នាលេងកម្សាន្តយ៉ាងសប្បាយក្រោមពពុះព្រិលដែលធ្លាក់ចុះមក។
គួររំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំកម្មវិធីភ្លើងពណ៌អបអរបុណ្យណូអែល តាំងពីឆ្នាំ ២០០៦ មក ចំណែកឯការធ្វើព្រិលសិប្បនិមិត្ត គឺចាប់តាំងពីឆ្នាំ ២០១១ មក។
ប្រិយមិត្តចង់ដឹងថាកម្មវិធីនេះ មានទិដ្ឋភាពបែបណា សូមទស្សនាបណ្ដុំរូបភាពជាច្រើនទៀត ដូចខាងក្រោម៖
សូមទស្សនាវីដេអូផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិក ដូចខាងក្រោមនេះ៖