Solskjaer រំឭក​រឿង Ronaldo ក្រោយ​ដឹកនាំ Man Utd ឈ្នះ​៤​ប្រកួត​ជាប់​ៗ​គ្នា

  • 2019-01-03 01:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​បណ្ដោះអាសន្ន​របស់​ក្លឹប​បាល់ទាត់​ Manchester United បាន​ប្រៀបធៀប​ការ​ទាត់​ហ្វ្រីឃីក​របស់​ខ្សែប្រយុទ្ធ Marcus Rashford ទៅ​នឹង​ការ​ទាត់​ហ្វ្រីឃីក​ របស់​Cristiano Ronaldo ដែល​ជាអតីត​ខ្សែបម្រើ​ឆ្នើម​របស់​ Man Utd។ Rashford បាន​រួមចំណែក​បង្កើត​គ្រាប់​ទី១ ឲ្យ​ក្រុម​បិសាចក្រហម ក្នុង​ការ​ប្រកួត​ដែល Man Utd ឈ្នះ Newcastle ២-០។

Ronaldo ទាត់ហ្វ្រីឃីក កាលនៅ Man Utd (រូបថត៖ The Mirror)
ការ​ទាត់​ហ្វ្រីឃីក របស់​ Rashford ធ្វើ​ឲ្យ​អ្នកចាំទី​របស់ Newcastle ពិបាក​ក្នុង​ការ​ចាប់ ដែល​បណ្ដាល​ឲ្យ​បាល់​របូត​ពី​ដៃ ហើយ​ខ្សែប្រយុទ្ធ Romelu Lukaku បាន​បន្ថែម ធ្វើឲ្យ​ចូល​ទី​គ្រាប់​ទី១ នៅ​នាទី​៦៤។ ចំណែក​គ្រាប់ទី២ Rashford ជា​អ្នក​រក​បាន​ដោយ​ខ្លួនឯង នៅ​នាទី​៨០។

សូម​ជម្រាប​ថា Man Utd បន្ត​ប្រដេញ​ចំណាត់ថ្នាក់​លេខ​៥ របស់ Arsenal ដែល​មាន​គម្លាត​ពី​គ្នា ៣​ពិន្ទុ​។ ការ​ប្រកួត​បន្ទាប់ កូន​ក្រុម​របស់​លោក Solskjaer ត្រូវ​ជួប​ Tottenham Hotspur ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;