ណាហ្គាវើល កំពុងស្វែងរកកីឡាបរទេសបន្ថែមទៀត ដើម្បីត្រៀម AFC Cup 2019
- 2019-01-04 02:17:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល កំពុងស្វែងរកកីឡាបរទេសបន្ថែមទៀត ដើម្បីត្រៀម AFC Cup 2019
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ណាហ្គាលវើល ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ កំពុងស្វះស្វែងរកកីឡាករបរទេស២នាក់បន្ថែមទៀត ដើម្បីត្រៀមខ្លួនក្នុងការប្រកួតក្នុងពូលF នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Cup 2019។
លោក មាស ចាន់ណា គ្រូបង្គោលក្រុមបាល់ទាត់ក្លឹបណាហ្គាវើល បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ឱ្យដឹងថា សម្រាប់ការត្រៀម AFC Cup 2019 ក្លឹបណាហ្គាវើល បានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាអស់ហើយ ទាំងកីឡាករចាស់ ថ្មី និងកីឡាករជម្រើសជាតិ ៣នាក់ ក៏បានវិលត្រឡប់មកដល់ហ្វឹកហាត់រួមគ្នាវិញដែរ។
ចំពោះការហ្វឹកហាត់ត្រៀមពេលនេះ លោក មាស ចាន់ណា លើកឡើងថា មិនទាន់បានល្អតាមការចង់បាននៅឡើយទេ ប៉ុន្តែលោករំពឹងថា នៅពាក់កណ្តាលខែកុម្ភៈខាងមុខ មុនការប្រកួតចូលមកដល់ ដល់ទើបក្លឹបត្រៀមខ្លួនបានល្អប្រសើរ។
សម្រាប់ការប្រកួតក្នុងពូលF នៃ AFC Cup 2019 គឺក្រុម Hanoi FC របស់ប្រទេសវៀណាម គឺជាឧបសគ្គធំជាងគេក្នុងការប្រជែងពិន្ទុឡើងទៅវគ្គជម្រុះបន្ត ក្រៅពីនេះ២ក្រុមទៀត គឺក្រុម Tampines Rovers របស់សិង្ហបុរី និងYangon United/Zwekapin United របស់មីយ៉ាន់ម៉ា ត្រូវបានចាត់ទុកថា គុណភាពបច្ចេកទេស ប្រហាក់ប្រហែលនឹងក្រុមណាហ្គាវើលដែរ។
សូមបញ្ជាក់ថា ណាហ្គាវើល នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែសូមជម្រាបថា ក្នុងពាន AFC Cup 2019 ណាហ្គាវើល ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម , Tampines Rovers របស់សិង្ហបុរី និង Yangon United / Zwekapin United របស់មីយ៉ាន់ម៉ា។ ណាហ្គាវើល នឹងប្រកួតបើកឆាកដោយទៅសួរសុខទុក្ខម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ មុនទទួលភ្ញៀវ Yangon United / Zwekapin United របស់ មីយ៉ាន់ម៉ា នៅទឹកដីកម្ពុជា៕
អត្ថបទទាក់ទង៖ ស៊ូ យ៉ាទី នឹងក្លាយជាកីឡាករខ្មែរតែម្នាក់គត់ ដែលលេងក្នុងពាន AFC Cup ៣ឆ្នាំជាប់គ្នា