Solkjaer ៖ De Gea អាចនឹងក្លាយជាអ្នកចាំទីល្អបំផុតរបស់ Man Utd ធៀបនឹងអតីតអ្នកចាំទី២នាក់
- 2019-01-14 01:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solkjaer ៖ De Gea អាចនឹងក្លាយជាអ្នកចាំទីល្អបំផុតរបស់ Man Utd ធៀបនឹងអតីតអ្នកចាំទី២នាក់
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅបណ្ដោះអាសន្នរបស់ក្រុម Manchester United លោក Ole Gunnar Solskjaer បានអះអាងថា អ្នកចាំទី David de Gea អាចក្លាយជាអ្នកចាំទីដ៏ល្អបំផុតក្នុងប្រវតិ្តសាស្ត្ររបស់ក្រុមបិសាចក្រហម បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានជួយសង្គ្រោះចំនួន ១១លើក ក្នុងការប្រកួតដែល Man Utd យកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ដោយលទ្ធផល ១-០ កាលពីយប់មិញ។
Solskjaer បានថ្លែងថា៖ «ពួកយើង (Man Utd) ធ្លាប់មានអ្នកចាំទីល្អៗច្រើន តែខ្ញុំយល់ថា គេ (De Gea) អាចប្រកួតប្រជែងជាមួយ Edwin (Van Der Sar) និង Peter Schmeichel ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ បានក្នុងប្រវត្តិរបស់ក្លឹប»។
សូមជម្រាបថា ការជួយសង្គ្រោះ ១១លើករបស់ De Gea ជួយឲ្យ Man Utd រក្សា Clean Sheet ទល់នឹង Spurs និងជា Clean Sheet ដ៏ល្អបំផុត នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ព្រមទាំងរួមចំណែកជួយឲ្យ Man Utd ឈ្នះ ៦ប្រកួតក្នុង៦ប្រកួត ចាប់តាំងពីការចូលដឹកនាំរបស់លោក Solskjaer កាលពីខែមុន ។
De Gea បានក្លាយជា Man of the Match ផងដែរ សម្រាប់ការប្រកួតទល់នឹង Spurs ៕
អត្ថបទទាក់ទង បិសាចក្រហម ស៊ី មាន់ខ្នាយមាស បង្កើនកំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នា