នាយករដ្ឋមន្ត្រីកាណាដា ប្រតិកម្មនឹងចិន ដែលកាត់ទោសប្រហារជីវិតពលរដ្ឋខ្លួន
- 2019-01-15 04:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីកាណាដា ប្រតិកម្មនឹងចិន ដែលកាត់ទោសប្រហារជីវិតពលរដ្ឋខ្លួន
ចន្លោះមិនឃើញ
លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចផ្ដន្ទាទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយលោកយល់ថា វាជារឿងនយោបាយសុទ្ធសាធ។
តុលាការចិន បានសម្រេចដាក់ទោសប្រហារជីវិត ជនជាតិកាណាដា ឈ្មោះ Robert Lloyd Schellenberg ដែលមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ក្រោយពីជាប់ក្នុងពន្ធនាគាររយៈពេល ១៥ឆ្នាំ។ ការប្រហារជីវិតជនជាតិកាណាដានេះ គឺបន្ទាប់ពី ការចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei នៅក្នុងប្រទេសកាណាដា កាលពីខែមុន។
យ៉ាងណាមិញ ចិនបានបដិសេធថា នេះមិនមែនជារឿងនយោបាយឡើយ ដោយរកឃើញថា Schellenberg មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនជាង ២០០គីឡូក្រាម ចេញពីក្រុង Dalian ។ ហើយចិន ក៏ធ្លាប់ប្រហារជីវិតជនបរទេស ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀននេះផងដែរ។
ក្រោយការសម្រេចរបស់តុលាការចិនចំពោះករណីខាងលើ ក្រសួងការបរទេសកាណាដា ព្រមានពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន៕
អត្ថបទទាក់ទង ចិន ប្រហារជីវិតជនជាតិកាណាដាម្នាក់ ក្រោយករណី Huawei